កម្ពុជាគ្រោងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់តំបន់អាស៊ានជាលើកទី៣ នាខែមិថុនាខាងមុខ

2024/04/23 09:00:46 pm        594

ខណៈវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើកទី២ ស្តីពី Sequence Control ត្រូវ​បាន​បញ្ចប់​ដោយ​​ជោគជ័យ ដោយមានសិក្ខាកាមចំនួន ២៥នាក់ មកពី ៦ប្រទេស នៃបណ្តាប្រទេសអាស៊ាន នៅ​ខែ​មិថុនា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ នឹងបន្តបើកវគ្គសិក្សានេះជាលើកទី៣បន្តទៀតនៅកម្ពុជា ដើម្បី​លើក​កម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​អប់រំ​បណ្តុះ​បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​ពិធី​បិទ​វគ្គបណ្តុះបណ្តាល ក្រោមគម្រោង ASEAN-ROK TVET Mobility Programme នៅព្រឹក​ថ្ងៃ​ទី​២៣ ខែមេសានេះ បានមានប្រសាសន៍ថា វគ្គបណ្តុះ​បណ្តាល​ជំនាន់ទី២ នេះ​មាន​សិក្ខាកា​ម​ចូល​រួមចំនួន ២៥នាក់ ក្នុងនោះសិក្ខាកាមជាគ្រូចំនួន៩នាក់ និងសិស្សចំនួន ១៦នាក់ មកពី​៦​ប្រទេស​ផ្សេងគ្នា រួមមាន ៩នាក់ មកពីប្រទេសកម្ពុជា, ២នាក់ មកពីប្រទេសប្រ៊ុយនេ, ៣នាក់ មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី, ៤នាក់ មកពីប្រទេសភូមា, ៥នាក់ មកពីប្រទេសហ្វីលីភីន និង ២នាក់ មក​ពី​ប្រទេស​វៀតណាម។ លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ខែ ចាប់ពី​ថ្ងៃ​ទី​៣១ ខែមករា ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះរយៈពេល ២ខែសិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ និងរយៈពេល ១ខែ ត្រូវអនុវត្តការងារជាក់ស្តែងនៅតាមរោងចក្រ សហ​គ្រាស។

សិក្ខាកាមកម្ពុជា ២រូប កញ្ញា ប៉ាន ណាវី និងលោក ឃត ច័ន្ទសុភ័ក្តត្រា និស្សិតឆ្នាំទី៥ ជំនា​ញ​ផ្នែក​អគ្គិសនីដូចគ្នា នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានលើកឡើងថា ពិតជា​អារម្មណ៍​រំភើប​សប្បាយរីករាយ ដែលបានចូលរួមក្នុងវគ្គសិក្សានេះ ពីព្រោះទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​វិស័យ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការពង្រីក​ទំនាក់​ទំនង​រវាង​កម្ពុជា​ និងសិក្ខាកាមនានាមកបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ជាពិសេស ទទួលបាន​នូវ​ចំណេះ​ដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើ​ឱ្យ​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ស្វ័យ​ប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា គម្រោង ASEAN-ROK TVET Mobility Programme នេះ ត្រូវ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដោយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងសភា​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​កូរ៉េ នៃសាធារណរដ្ឋកូរ៉េ The Korea Chamer of Commerce and Industry (KCCI) និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជា​អ្នកអនុវត្តគម្រោង។ គម្រោងនេះដែរ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុង​បណ្តា​ប្រទេសជាសមាជិកអាស៊ាន និង​កាត់​បន្ថយ​គម្លាត​នៃ​សមត្ថ​ភាព​ការងារក្នុ​ង​ចំណោម​ប្រទេស​នានា​នៃ​តំបន់​អាស៊ាន តាមរយៈការអនុវត្តគម្រោង ASEAN-ROK TVET Mobility Programmes ៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm