រដ្ឋបាលខេត្តកំពង់ឆ្នាំងចេញលិខិតព្រមានចំពោះអ្នកទន្ទ្រានដីព្រៃរបស់រដ្ឋក្នុងខេត្ត

2024/04/23 09:57:28 pm        171

កំពង់ឆ្នាំង៖ ក្រោយពីមានបទបញ្ជាអោយការពារដីព្រៃពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមក ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញលិខិតលេខ២៣៦/២៤សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីការពារដីព្រៃរបស់រដ្ឋឡើងវិញ។

 ក្នុងលិខិតខាងលើ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលមកកាន់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ចាប់តាំងពីឆ្នាំ២០១៩មក ដែលអំពើនេះជាការបំផ្លិចបំផ្លាំធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីនេះរដ្ឋបវាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការជាបន្តបន្ទាប់ តែប្រជាពលរដ្ឋនៅតែបន្តការកាប់គាស់រុករានទន្ទ្រានដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុព័ទ្ធ និងទាមទារស្នើសុំអោយអាជ្ញាធរវាស់វែងដើម្បីបានប្រើប្រាស់អាស្រ័យផលស្របច្បាប់។

 យោងតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមណែនាំ និងចាត់វិធានការច្បាប់ដូចខាងក្រោម៖ មោឃភាពចោលនូវរាល់លិខិតលក់ទិញ ឬលិខិតបញ្ជាក់ការកាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ។ ដកហូតមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃដែលបានកាប់គាស់ រុករានទន្ត្រានដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុព័ទ្ធក្នុងតំបន់ការពារធម្មជាតិ។ ការកាប់គាស់រុករានដីព្រៃ ដុតព្រៃសង់ផ្ទះ សង់តូប រោង ធ្វើរបងហុំព័ទ្ធដើម្បីយកដីជាកម្មសិទ្ធក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែងក្នុងមាត្រា៦១និង៦២នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ត្រូវជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការចូលកាប់រានទន្ត្រានដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ ខ្ទម រោង ធ្វើរបងហុំព័ទ្ធក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំអ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅ កាន់កាប់ ដោយត្រូវរុះរើដោយវិធានការរដ្ឋបាល ឬដោយការស្ម័គចិត្ត។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក នឹងចាត់វិធានការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm