យោធាស៊ុយអែត ធ្វើសមយុទ្ធលើកដំបូង លើកោះសមុទ្របាល់ទិក ចាប់តាំងពីចូល NATO

2024/04/23 10:06:49 pm        214

យោធាប្រទេសស៊ុយអែត ធ្វើសមយុទ្ធជាលើកដំបូងនៅលើកោះសមុទ្របាល់ទិក ចាប់តាំងពីប្រទេសនេះចូលជាសមាជិកសម្ព័ន្ធយោធាណាតូកាលពីខែមុន។ យោធាស៊ុយអែត កំពុងពង្រឹងការការពាររបស់ខ្លួន ក្នុងពេលដែលរុស្ស៊ីកំពុងបន្តការវាយលុកលើអ៊ុយក្រែន។ សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅលើកោះ Gotland ហើយបានបើកចំហចំពោះប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទ។ កោះដែលមានប្រជាជនជាង ៦០.០០០នាក់ មានទីតាំងស្ថិតនៅកណ្តាលនៃ សមុទ្របាល់ទិក និងជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់។

កោះនេះក៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់សម្ព័ន្ធយោធាណាតូ ដែលមានគោលបំណងការពារប្រទេសនៅតំបន់បាល់ទិកចំនួនបីដែលនៅក្បែរនោះមាន ប្រទេសអេស្តូនី ឡាតវី និងប្រទេសលីទុយអានី។ ប្រទេសទាំងបី សុទ្ធតែជាសមាជិកនៃសម្ព័ន្ធយោធានេះ ហើយពួកគេបានបង្កើនការប្រុងប្រយ័ត្នចំពោះរុស្ស៊ី។ 

សមយុទ្ធ ដែលត្រូវបានរៀបចំឡើងដើម្បីក្លែងប្រដូចឆ្លើយតបទៅនឹងការចូលចតរបស់កងទ័ពរុស្ស៊ីនៅលើកោះនេះ ដោយមានការចូលរួមពីទាហានស៊ុយអែតប្រហែល ២០០នាក់ ដែលឈរជើងនៅទីនោះ។ វារួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធបាញ់ផ្លោងចូលរួមដោយរថក្រោះ ជាប្រភេទដូចគ្នាទៅនឹងរថក្រោះដែលត្រូវបានផ្តល់ទៅឱ្យអ៊ុយក្រែន។

លោក Andreas Lunde ដែលបានបញ្ជាការធ្វើសមយុទ្ធនេះ និយាយថា ការគំរាមកំហែងចំពោះ កោះ Gotland គឺមានលក្ខណៈចម្រុះ។ ប្រតិបត្តិការយោធាដែលអាចធ្វើទៅបានមកលើកោះនេះ អាចកើតឡើងក្នុងរូបភាពដែលភាគីរបស់លោកពុំបានដឹង។ 

លោកនិយាយថា កងទ័ពកំពុងព្យាយាមឲ្យពួកគេក្លាយជា ផ្នែកសំខាន់សម្រាប់ប្រទេស និងសម្រាប់សម្ព័ន្ធយោធាណាតូ។ លោក Lunde និយាយថា ទាហានកំពុងហ្វឹកហាត់ខ្លាំង ហើយ នៅថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់មកពីយោធាស៊ុយអែត និងសម្ព័ន្ធយោធាណាតូ មានផែនការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៅលើកោះនេះ ហើយភាគីទាំងពីរ ត្រូវបានគេរំពឹងថានឹងពង្រឹងការត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm