គណៈ​អចិន្ត្រៃយ៍ CAMSOC បន្ដ​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ដើម្បី​ពង្រឹង​ផែនការ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/07/28 05:55:24 pm        85

​ស៊ី​ហ្គេម៖ គណៈ​អចិន្ត្រៃយ៍គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បន្ដ​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ដើម្បី​ត្រួតពិនិត្យ និង​ជំរុញ​ការងារ​ក្នុង​ទិស​ដៅ​ពង្រឹង​ផែនការ​ត្រៀម​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ ក្នុង​ព្រឹត្តិការណ៍​ជា​កំណត់ត្រា​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជានៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​កិច្ចប្រជុំ​នេះបាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កាល​ពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ក្រោម​របៀបវារៈ​សំខាន់ៗ ៣ ទី​១-​ការត្រួតពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​ឆមាស​ទី​១ និង​លើក​ទិសដៅ​សមាស​ទី​២ ឆ្នាំ​២០២១ ទី​២-​ការត្រួតពិនិត្យ​ការងារ​ទីលាន​ប្រកួត និង​ទី​៣-​ការពិភាក្សា​លើ​ការងារ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​សាងសង់​រួច​ជា​ស្ថាពរ។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​ជំរុញ​ដល់​លេខាធិការដ្ឋាន CAMSOC និង​គណៈកម្មការ​ជំនាញ​ទាំង ១៤ ឲ្យ​ពង្រឹង និង​យកចិត្តទុកដាក់​បន្ថែម​លើ​ការងារ​ជំនាញ​នីមួយៗ ត្រូវ​ព​ន្លឿ​ន​ឲ្យ​បាន​រួចរាល់​ក្នុង​ឆ្នាំ​២០២១ ដ្បិត​ឆ្នាំ​២០២២ ត្រូវ​បើក​យុទ្ធនាការ​ការ​មាន​ការងារ​ជាច្រើន ពិសេស​ការត្រៀម​ពិធី​បើក​-​បិទដែលជា​ពិធី​ដ៏​សំខាន់។ លើសពីនេះ ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់ និង​តាមដាន​វឌ្ឍនភាព​ការងារ​មួយចំនួនទៀត ដូចជា​ការសាងសង់​ភូមិ​កីឡា និង​ការបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​ចិន​ជាដើម។​

​ជាមួយគ្នា​នោះ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​បន្ថែម​លើ​កម្មវិធី​សុំ​ភ្លើង​អាទិទេព​កីឡាស៊ី​ហ្គេម​-​អា​ស៊ាន​​ប៉ា​រ៉ា​ហ្គេម និង​ដំណើរ​ផ្លូវ​រត់​ភ្លើង​គប់ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ជ្រើស​រើសយក​សេណា​រី​យ៉ូ​ទី​១ ដោយ​ត្រូវ​ប្រារព្ធ​ពិធី​នៅ​ខេត្តសៀមរាប ហើយ​ដង្ហែ​ភ្លើង​គប់​នេះនៅតាម​បណ្តា​ប្រទេស​នានា​ជា​សមាជិក​អាស៊ីអាគ្នេយ៍ រួចហើយ​រត់​ភ្លើង​គប់​នេះ​ចូលរួម​កម្ពុជា​វិញ និង​បន្ត​រត់​ភ្លើង​គប់​នៅ​ជុំវិញ​ខេត្ត​ជាប់​បឹង​ទន្លេសាប មុន​បន្ដ​រត់​ចូលទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ផ្លូវការ នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm