លោក រីស៊ី ស៊ុណាក់ នឹងសន្យាផ្តល់ប្រាក់បន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន

2024/04/23 03:09:48 pm        24

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុណាក់ កំពុងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ នៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ លោក ដូណាល់ ថាស់ ( Donald Tusk) និងអគ្គលេខាធិការនៃ  សម្ព័ន្ធការពារជាតិណាតូ ហើយសន្យាថា នឹងផ្តល់ប្រាក់បន្ថែមទៀត ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន។

ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់បន្ថែមចំនួន ៥០០លានផោនដល់ទីក្រុងគីវ ជាចំនួននៃទឹកប្រាក់សរុប ២,៥ពាន់លានផោន ដែលបានបម្រុងទុកសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ។

លោក រីស៊ី ស៊ុណាក់ ចង់សង្កត់ធ្ងន់លើតួនាទីរបស់ចក្រភពអង់គ្លេស ក្នុងការការពារអ៊ុយក្រែន។

បន្ទាប់មក លោក ស៊ុណាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល នៅថ្ងៃពុធ។

សភាអង់គ្លេសនិយាយថា អឺរ៉ុបប្រឈមមុខនឹង«រុស្ស៊ីដែលជាអ្នកវាតទីនិយម» ហើយអ៊ុយក្រែនប្រឈមមុខនឹង «រដូវក្តៅដ៏លំបាក»។  

«ការការពារអ៊ុយក្រែនប្រឆាំងនឹងមហិច្ឆតាដ៏ឃោរឃៅរបស់រុស្ស៊ី គឺមានសារៈសំខាន់សម្រាប់សន្តិសុខរបស់យើង និងសម្រាប់អឺរ៉ុបទាំងមូល»។

លោកស៊ុកណាក់ បានថ្លែងថា៖«ប្រសិនបើលោក ពូទីន ត្រូវបានអនុញ្ញាតឲ្យទទួលបានជោគជ័យ ក្នុងសង្គ្រាមឈ្លានពាននេះ លោកនឹងមិនឈប់ នៅត្រឹមព្រំដែនប៉ូឡូញទេ»។

អ៊ុយក្រែន និងប៉ូឡូញ មានព្រំដែនជាប់គ្នាប្រវែង ៣០០ម៉ាយ។

ប្រទេសប៉ូឡូញ ក៏មានព្រំប្រទល់គោក ១៣០ម៉ាយជាមួយរុស្ស៊ីខ្លួនឯងផងដែរ ដោយទីក្រុង Kaliningrad ជាផ្នែកនៃប្រទេសរុស្ស៊ី ដែលជាដែនដីរបស់ខ្លួន នៅសមុទ្របាល់ទិក។

ការផ្តោតអារម្មណ៍របស់លោក ស៊ុណាក់ គឺជាការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន ដូច្នេះហើយលោកនឹងជជែកតវ៉ាសម្រាប់អឺរ៉ុបទាំងមូលអំពីគ្រាប់រំសេវបន្ថែមទៀត ការការពារអាកាស យានដ្រូន និងជំនួយផ្នែកវិស្វកម្ម។

មីស៊ីលជាង ១.៦០០គ្រាប់ កំពុងត្រូវបានផ្តល់ជូន រថពាសដែក ១៦២គ្រឿង និងយានយន្តសម្រាប់ផ្លូវគោកចំនួន ៧៨គ្រឿង។

អត្ថបទដែលទាក់ទង

លោក Austin៖ ពុំមានការបង្ហាញថាក្រុមហាម៉ាស មានផែនការវាយប្រហារលើទាហានអាមេរិកទេ
2024/05/03 07:30:49 pm        1
ប្រជាជនហៃទី ជួបបញ្ហាប្រឈមប្រចាំថ្ងៃ ខណៈអសន្តិសុខនៅតែបន្ត
2024/05/03 07:29:45 pm        1
រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ការបង្កការខូចខាតលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
2024/05/03 07:28:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជំនាញក្រសួងកសិកម្ម ដុតកម្ទេចចោលសាច់បង្កកខូចគុណភាពជាង ១តោន ត្រូវបានក្រោយរឹបអូសពីឈ្មួញទុច្ចរិត

2024/05/03 10:13:52 pm
​មាតាបិតា និងគ្រូបង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន ស្នើសុំរាជរដ្ឋាភិបាល ផ្តល់រថយន្តបាញ់ទឹកបន្តទៀតបើនៅឡើងតែកម្តៅ
2024/05/03 09:13:36 pm
​លោក Austin៖ ពុំមានការបង្ហាញថាក្រុមហាម៉ាស មានផែនការវាយប្រហារលើទាហានអាមេរិកទេ
2024/05/03 07:30:49 pm
​ប្រជាជនហៃទី ជួបបញ្ហាប្រឈមប្រចាំថ្ងៃ ខណៈអសន្តិសុខនៅតែបន្ត
2024/05/03 07:29:45 pm
​រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ការបង្កការខូចខាតលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
2024/05/03 07:28:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/03 06:24:29 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am