ទីភ្នាក់ងារអាកាសធាតុ៖ ចិនចេញការព្រមានពីការមានព្យុះភ្លៀងខ្លាំងបំផុត នៅខេត្តក្វាងទុងភាគខាងត្បូង

2024/04/23 03:15:39 pm        28

ប្រទេសចិន នៅថ្ងៃអង្គារ (ទី២៣ ខែមេសា) បានចេញការព្រមានអំពីព្យុះភ្លៀងពណ៌ក្រហម ដែលជាកម្រិតខ្លាំងបំផុតរបស់ខ្លួន សម្រាប់ផ្នែកខ្លះនៃខេត្ត Guangdong (ក្វាងទុង) ខណៈដែលភាគខាងត្បូងខេត្តនេះត្រូវបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង។

ការរិយាល័យឧតុនិយមរបស់ទីក្រុង Shenzhen បានឲ្យដឹងថា ទីក្រុងនេះស្ថិតក្នុងចំណោមតំបន់ដែលត្រូវបានដាក់ក្នុងបញ្ជីថា ជាតំបន់មាន «ភ្លៀងធ្លាក់ពីខ្លាំងរហូតដល់ខ្លាំងបំផុត» ដោយបន្ថែមថា ហានិភ័យពីការមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ គឺ «ខ្ពស់ណាស់»។

ភ្លៀងធ្លាក់ខ្លាំងបានកើតមាននៅតំបន់ដ៏ធំនៃភាគខាងត្បូងខេត្តក្វាងទុង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទឹកទន្លេឡើងខ្ពស់ ហើយធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងអំពីការមានទឹកជំនន់ធំ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានលើកឡើងថា អាចជាប្រភេទ «ដែលត្រូវបានឃើញតែម្ដងប៉ុណ្ណោះ ក្នុងមួយសតវត្សរ៍»។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អ្នកស្រុកក្វាងទុង ១១០.០០០នាក់ ត្រូវចាកចេញពីទីលំនៅ ចាប់តាំងពីភ្លៀងធ្លាក់ចាប់ផ្តើមមានកាលពីចុងសប្តាហ៍។ ជាមួយគ្នានេះ សារព័ត៌មាន Xinhua ឲ្យដឹងទៀតថា មនុស្ស ៤នាក់ បានស្លាប់ ខណៈដែល ១០នាក់ បាត់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសចិនមិនមានអ្វីប្លែកនោះទេក្នុងការជួបប្រទះអាកាសធាតុអាក្រក់ខ្លាំងបំផុត ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើតមាននូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរាំងស្ងួត និងកម្ដៅហួតហែង៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បោះជំរំនៅទូទាំងសកលវិទ្យាល័យអូស្ត្រាលី
2024/05/04 10:58:55 am        1
ទួរគី ផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល រហូតដល់មានបទឈប់បាញ់នៅហ្កាហ្សា ជាអចិន្ត្រៃយ៍
2024/05/04 10:56:50 am        1
ការតវ៉ារបស់និស្សិតប្រឆាំងសង្គ្រាម នៅអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ផែនការចែកសញ្ញាប័ត្រ
2024/05/04 09:55:21 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បោះជំរំនៅទូទាំងសកលវិទ្យាល័យអូស្ត្រាលី

2024/05/04 10:58:55 am
​ទួរគី ផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល រហូតដល់មានបទឈប់បាញ់នៅហ្កាហ្សា ជាអចិន្ត្រៃយ៍
2024/05/04 10:56:50 am
​ការតវ៉ារបស់និស្សិតប្រឆាំងសង្គ្រាម នៅអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ផែនការចែកសញ្ញាប័ត្រ
2024/05/04 09:55:21 am
​នាង Hope Hicks ផ្តល់សក្ខីកម្មថាលោកTrump ប្រាប់នាងឱ្យបដិសេធរឿងរបស់នាង Stormy Daniels
2024/05/04 09:49:03 am
​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១,៥លាននាក់៖ សិក្ខាកាមសប្បាយចិត្តនៅពេលមានឱកាសចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជននានា
2024/05/04 09:43:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am