រុស្ស៊ីព្រមានពីការប៉ះទង្គិចដោយផ្ទាល់ជាមួយនឹងលោកខាងលិច ជុំវិញការគាំទ្រអ៊ុយក្រែន

2024/04/23 10:40:38 pm        260

រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងសម្រាប់អ៊ុយក្រែន បានជំរុញពិភពលោកឲ្យឈានទៅដល់ស្ថានភាពនៃការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដែលអាចបញ្ចប់ដោយមហន្តរាយ។

អ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិក បាននិយាយថា ការឈ្លានពានឆ្នាំ ២០២២របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន បានឈានដល់ការបែកបាក់ដ៏អាក្រក់បំផុត នៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២មក។

រយៈពេលត្រឹមតែពីរថ្ងៃបន្ទាប់ពីសមាជិកសភាអាមេរិក បានអនុម័តជំនួយយោធាបន្ថែមរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងថា សហរដ្ឋអាមេរិក និងអង្គការណាតូ បានឈ្លក់វង្វេងនឹងគំនិតនៃ «ការបរាជ័យជាយុទ្ធសាស្ត្រ»លើប្រទេសរុស្ស៊ី។ 

លោកឡាវរ៉ូវ បានបញ្ជាក់ថា ការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន កំពុងធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ឈានទៅដល់ការប៉ះទង្គិចផ្នែកយោធាដោយផ្ទាល់ជាមួយរុស្ស៊ី។

លោកឡាវរ៉ូវ បានថ្លែងប្រាប់សន្និសីទនៅទីក្រុងមូស្គូស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរថា៖«ជនជាតិលោកខាងលិច កំពុងប្រឈមនឹងលទ្ធភាពនៃការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ ដែលពោរពេញដោយផលវិបាកដ៏មហន្តរាយ»។

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm