អាមេរិក​៖​ អ្នក​ចាក់​វ៉ាក់សាំង​រួច​ក្នុង​តំបន់​ប្រឈម​ខ្ពស់​នៃ​វីរុស COVID-19 ត្រូវ​ពាក់​ម៉ាស់​ឡើងវិញ​

2021/07/28 06:15:01 pm        438

​អាមេរិក៖ ក្រុម​អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ​ ទី​២៧ ខែ​កក្កដា​ថា ​ពលរដ្ឋ​អាមេរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស COVID-19 គ្រប់​ដូ​ស​រួចហើយ គួរ​ត្រលប់​ទៅ​រក​ការ​ពាក់​ម៉ាស់​ឡើងវិញ​នៅ​តាម​ទីសាធារណៈ​នានា ​ក្នុង​តំបន់​ដែល​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ខ្លាំង និង​ជាពិសេស​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក (CDC) ក៏បាន​ណែនាំ​ឱ្យ​សិស្ស និង​គ្រូ​ទាំង​អស់​ចាប់ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី​១២ ពាក់​ម៉ាស់ដោយ​មិន​គិត​ពី​ស្ថានភាព​ចាក់​វ៉ាក់សាំង​។ CDC បាន​និយាយ​ថា ​កុមារ​គួរតែ​ត្រឡប់​ទៅ​រៀន​ពេញ​ម៉ោង ​និង​រៀន​សូត្រ​ដោយ​ផ្ទាល់​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ដោយមាន​យុទ្ធសាស្ត្រ​ការពារ​ត្រឹមត្រូវ​។​ ការ​ផ្លាស់ប្ដូរ​នេះ​គឺជា​ការ​ផ្ទុយ​ស្រឡះ​ពី​សេចក្តី​ប្រកាស​របស់ CDC កាលពី​ខែ​ឧសភា​ ដែល​បាន​ជំ​រុញ​ឱ្យ​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ដោះ​ម៉ាស់​ចេញ​។​ សហរដ្ឋអាមេរិក​នាំមុខ​ពិភពលោក​ក្នុង​ចំនួន​ករណី​ឆ្លង​ថ្មី​ ជា​មធ្យម​ប្រចាំថ្ងៃ​ដែល​មាន​មួយ​ក្នុង​ចំណោម ៩​ករណី​ឆ្លង​ដែល​បាន​រាយការណ៍​ទូទាំង​ពិភពលោក​ក្នុង​មួយថ្ងៃ​។

ជា​មធ្យម​រយៈពេល ៧ថ្ងៃ​សម្រាប់​ករណី​ឆ្លង​ថ្មី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូតដល់​ចំនួន ៥៧.១​២​៦​នាក់​នៅតែ​ប្រហែល​មួយ​ភាគ​បួន​នៃ​កម្រិត​ឆ្លង​ខ្ពស់​បំផុត​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ចំនួន ៣៥,៣៤២,៧៥០​នាក់ បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី ៥២​,១១១​នាក់ និង​អ្នក​ស្លាប់​ចំនួន ​៦២៧,៣៧៩​នាក់​ បន្ទាប់ពី​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​ ៣០៩​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm