ក្រុមគ្រូពេទ្យ “កម្មវិធីជាតិសុខភាពភ្នែក” ចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃជូនពលរដ្ឋ ក្នុងខេត្តព្រះវិហារ

2024/04/23 10:52:48 pm        134

មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យ របស់កម្មវិធីជាតិសុខភាព ភ្នែក ក្រោមការឧបត្ថម្ភពីមូលនិធិថែទាំភ្នែក ចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥត គិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ដែលមានបញ្ហាដូចជាភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក ភ្នែកដុះកន្ទុយថ្លែង និងត្របកភ្នែកធ្លាក់ជាដើម។

ការពិនិត្យព្យាបាល និងវះកាត់ជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ធ្វើឡើងរយៈពេល ០៥ថ្ងៃទី ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរ ពេទ្យបង្អែក១៦មករា​ ស្ថិតក្នុងភូមិសាស្ដ្រភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាយកប្រតិបត្តិមូលនិធិថែទាំភ្នែក (Eye Care Foundation) លោក ចន ស្ដែនវើក (Bjorn Stenvers) បានមានប្រសាសន៍ថា បេសកកម្មដ៏សំខាន់របស់ អាយឃ៊ែរ ដែលបានធ្វើ ឡើងក្នុងពេលនេះ គឺជាកិច្ចការសំខាន់បំផុតសម្រាប់ជួយគាំទ្រ ដល់ការផ្ដល់សេវាពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ​គឺធ្វើយ៉ាងណាផ្ដល់ឱកាសដល់អ្នកមាន បញ្ហាភ្នែក មានលទ្ធភាព​ទទួលបានការព្យាបាល និងទទួលបានការយល់ដឹងកាន់តែច្រើនថែម ទៀតអំពីរបៀបនៃការថែទាំ​ភ្នែក​ឱ្យបានត្រឹមត្រូវ ហើយទាំងនេះគឺជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការកាត់បន្ថយអត្រា​ពិការភ្នែកនៅកម្ពុជា​ ជាពិសេស គឺបានដើរស្របទៅនឹងផែនការយុទ្ធ-សាស្ដ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ឆ្នាំ២០២៦-២០៣០។

ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណ ដល់មូលនិធិថែទាំភ្នែក ដែលកន្លងមករហូតមកដល់បច្ចុប្បន្ន តែងតែសហការណ៍ ក្នុងការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខុមាលភាព ពិសេសសុខភាពភ្នែក របស់ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ កាន់តែល្អប្រសើរ។

ជាមួយនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា កន្លងមកអង្គការមូលនិធិថែទាំភ្នែក ក៏ធ្លាប់បានផ្ដល់វគ្គបណ្ដុះបណ្ដាលពីបញ្ហាសុខភាពភ្នែក ដល់គ្រូពេទ្យ នៅតាមមណ្ឌលសុខភាព មួយចំនួនក្នុងខេត្តរួចមកហើយ ប៉ុន្ដែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ហេតុដូច្នេះ លោកក៏បានស្នើ សុំដល់មូលនិធិថែទាំភ្នែក ជួយផ្ដល់វគ្គបណ្ដុះបណ្ដាលមួយចំនួន ដល់មន្ដ្រីសុខាភិបាល និងក្រុម គ្រូពេទ្យឯកទេសភ្នែក រួមនិងសម្ភារៈបរិក្ខា ដើម្បីបំរើដល់ការផ្ដល់សេវាពិនិត្យ ព្យាបាល និងវះកាត់ ជំងឺភ្នែកជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ ក៏បានថ្លែងនូវអំណរគុណដល់ក្រុមគ្រូពេទ្យ របស់ កម្មវិធីជាតិ​សុខភាពភ្នែក និងមូលនិធិថែទាំភ្នែក ដែលបានគាំទ្រ និងផ្ដល់ការព្យាបាល ជំងឺដោយ ឥតគិត​ថ្លៃដល់​ពួកគាត់ ជាពិសេសអាជ្ញាធរខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូន​ប្រជាពលរដ្ឋដោយនាំគ្រូពេទ្យចំណានៗ មកព្យាបាលជំងឺដល់ពួកគាត់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm