លោក Biden បញ្ចេញប្រាក់ជាង ៧ពាន់លានដុល្លារ សម្រាប់ផ្ទាំងសូឡាលើដំបូល ក្នុងសារនៅទិវាភពផែនដី

2024/04/24 12:10:33 am        271

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ (ទី២២ ខែមេសា) បានប្រារព្ធទិវាផែនដី ដោយប្រកាសផ្តល់ជំនួយចំនួន ៧ពាន់លានដុល្លារអាមេរិកដល់គម្រោងថាមពលពន្លឺព្រះអាទិត្យ (ផ្ទាំងសូឡា) សម្រាប់លំនៅឋាន ដែលនឹងផ្តល់ថាមពលដល់គ្រួសារមានចំណូលទាបជិត ១លានគ្រួសារ។

សេចក្តីប្រកាសនេះចាប់ផ្តើមនូវព្រឹត្តិការណ៍រយៈពេល ១សប្តាហ៍ ក្នុងគោលបំណងបង្ហាញកំណត់ត្រានៃរដ្ឋបាលរបស់លោក ស្តីអំពីបម្រែបម្រួលអាកាសធាតុ។

លោក Biden បានប្រាប់ពីការផ្តល់មូលនិធិនេះ អំឡុងពេលធ្វើសុន្ទរកថា នៅឧទ្យាន Prince William Forest Park ក្នុងទីក្រុង Triangle រដ្ឋ Virginia ជាកន្លែងដែលលោកក៏បានប្រកាសផងដែរថា ការដាក់ពាក្យត្រូវបានបើកចំហ ដើម្បីបានចូលរួមជាមួយការិយាល័យអាកាសធាតុ American Climate Corps ដែលជាកម្មវិធីរៀបចំឡើង ដើម្បីឲ្យមនុស្សវ័យក្មេងទទួលបានការងារនៅក្នុងឧស្សាហកម្ម ទាក់ទងនឹងអាកាសធាតុ។

អ្នកបោះឆ្នោតវ័យក្មេងដែលហាក់ដូចជាខ្វល់ខ្វាយកាន់តែខ្លាំងឡើងៗអំពីបម្រែប្រួលអាកាសធាតុ គឺជាសមរភូមិដ៏សំខាន់មួយ សម្រាប់លោក Biden ដែលជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ ខណៈដែលលោកត្រៀមខ្លួនប្រឈមជាមួយអតីតប្រធានាធិបតី លោក Donald Trump របស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៥ ខែវិច្ឆិកា។

ការផ្តល់មូលនិធិលើគម្រោងផ្ទាំងសូឡាចំនួន ៧ពាន់លានដុល្លារអាមេរិក តាមរយៈកម្មវិធីផ្ទាំងសូឡារបស់ទីភ្នាក់ងារការពារបរិស្ថាន សម្រាប់ការប្រកួតប្រជែងផ្តល់ជំនួយ ដើម្បីទាំងអស់គ្នា ត្រូវបានរួមបញ្ចូលនៅក្នុងច្បាប់ដ៏សំខាន់របស់លោក Biden ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលជាច្បាប់កាត់បន្ថយអតិផរណា។ ហើយបើយោងតាមសេតវិមាន បានឲ្យដឹងថា កម្មវិធីនេះនឹងបង្កើតការងារបាន ២០០.០០០កន្លែង និងជួយគ្រួសារជាច្រើនសន្សំសំចៃប្រមាណជា ៤០០ដុល្លារ ក្នុងមួយឆ្នាំ។

ដោយកត់សម្គាល់ថា គ្រួសារដែលមានប្រាក់ចំណូលទាប អាចចំណាយរហូតដល់ ៣០ភាគរយលើវិក្កយបត្រថាមពល លោក Biden បាននិយាយថា៖ «ថាមពលពន្លឺព្រះអាទិត្យ ដើម្បីទាំងអស់គ្នា នឹងផ្តល់ឲ្យយើងនូវទីកន្លែងដកដង្ហើមកាន់តែច្រើន និងស្អាតជាងមុន»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm