អ៊ីរ៉ាក់៖ ក្រុមអ្នកធម្មយាត្រាអ៊ីរ៉ាក់ រាប់ម៉ឺននាក់ បានចាប់ផ្តើមដង្ហែតាមផ្លូវដោយថ្មើរជើងកាលពីថ្ងៃអាទិត្យ ឆ្ពោះទៅកាន់ទីក្រុងកាបាឡា សម្រាប់ពិធីធ្វើធម្មយាត្រានិកាយស៊ីអ៊ីត អាបាអ៊ីន។
ពិធីធម្មយាត្រាដែលគេស្គាល់នៅក្នុងភាសាអារ៉ាប់ថា ហ្ស៊ីអារ៉ា គឺជាការប្រារព្ធថ្ងៃកាន់ទុក្ខទី៤០ បន្ទាប់ពីការស្លាប់កាលពីសតវត្សរ៍ទី៧ របស់កូនប្រុសព្យាការីមហាម៉ាដ លោក ហ៊ូសេន ដែលត្រូវបានសម្លាប់ដោយកងកម្លាំងមូស្លីមអ៊ូម៉េយ៉ាដ នៅក្នុសង្គ្រាមកាបាឡា អំឡុងសវវត្សរ៍ទី១ដ៏ច្របូកច្របល់នៃប្រវត្តិសាស្ត្រអ៊ីស្លាម។
ក្រុមធម្មយាត្រាទាំងនេះ បានដើរឆ្ពោះទៅកាន់ទីក្រុងកាបាឡា ចេញពីទីក្រុងដាដាដ ចម្ងាយប្រហែល៩០គ.មឆ្ពោះទៅភាគខាងជើង និងកន្លែងឆ្ងាយៗផ្សេងទៀត ស្របពេលដែលពួកគេទទួលបានចំណីអាហារដោយឥតគិតថ្លៃ និងពាក់ម៉ាស់ ខណៈពេលដែលមាននូវការរីករាលដាលឆ្លងសកលជំងឺ COVID-19។
ការធ្វើធម្មយាត្រានេះដែរ ជាទូទៅមានការចូលរួមពីពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់ និងសាសនិកអ៊ីស្លាមនិកាយស៊ីអ៊ីតផ្សេងទៀត មកពីបរទេស ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ ដោយសារវិធានការការពារជំងឺ COVID-19 ដើម្បីបញ្ចៀសផុតពីការរីករាលដាលឆ្លងជំងឺដ៏កាចសាហាវមួយនេះបន្ថែមទៀត ព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ត្រូវបានបិទ។
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានរាយការណ៍ករណីឆ្លងថ្មីជំងឺ COVID-19 ចំនួន ៣.៦៧២នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕ អត្ថបទ៖ សារ៉ាត់
