ក្រុមហ៊ុនបច្ចេកវិទ្យា Google ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alphabet កំពុងវិនិយោគនូវទឹកប្រាក់ ៦០០លានអឺរ៉ូ (៦៤០,៦២លានដុល្លារ) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីមួយ នៅក្នុងទីក្រុង Groningen របស់ប្រទេសហូឡង់ ដោយបន្ថែមថា ការវិនិយោគនេះនឹងបង្កើតការងារថ្មីបានចំនួន ១២៥កន្លែង។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ មក ក្រុមហ៊ុន Google បានវិនិយោគច្រើនជាង ៣,៨ពាន់លានអឺរ៉ូ ក្នុងមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងឌីជីថល នៅក្នុងប្រទេសហូឡង់។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងផ្តល់អាទិភាពដល់និរន្តរភាព និងផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន ខណៈពេលដែលកំពុងកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីនេះ៕