អាមេរិក និងរុស្ស៊ី គ្រោងនឹងប្រឈមដាក់គ្នានៅអង្គការសហប្រជាជាតិ ជុំវិញអាវុធនុយក្លេអ៊ែរនៅលើទីអវកាស

2024/04/24 08:11:27 am        126

សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី គ្រោងនឹងប្រឈមដាក់គ្នាជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទីអវកាស នៅថ្ងៃពុធសប្ដាហ៍នេះ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោងនឹងបោះឆ្នោតលើសេចក្ដីសម្រេចពង្រាងរបស់សហរដ្ឋអាមេរិក ដែលកំពុងអំពាវនាវឲ្យបណ្ដាប្រទេសទាំងឡាយ ជួយទប់ស្កាត់ការរត់ប្រណាំងអាវុធនៅខាងក្រៅទីអវកាស។ ក្រុមអ្នកការទូតមួយចំនួននិយាយថា គេរំពឹងថា រុស្ស៊ី នឹងរារាំងសេចក្ដីសម្រេចព្រាងនេះ ។

វិធានការរបស់សហរដ្ឋអាមេរិកនៅពេលនេះ កើតឡើង បន្ទាប់ពីខ្លួនបានចោទប្រកាន់ក្រុងមូស្គូ ពីបទអភិវឌ្ឍអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណប ដើម្បីដាក់ពង្រាយនៅក្នុងទីអវកាស ជាការចោទប្រកាន់មួយដែលរដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី បានច្រានចោលយ៉ាងដាច់អហង្ការ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិ លោក យ៉ាម៉ាហ្សាគី កាហ្ស៊ូយូគិ (Yamazaki Kazuyuki) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនកំពុងចរចាជាមួយក្រុមសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើពង្រាងសេចក្ដីសម្រេចនេះរយៈពេល៦សប្ដាហ៍ហើយ ។

ពង្រាយនេះ បញ្ជាក់ពីកាតាព្វកិច្ចរបស់បណ្ដារដ្ឋ ក្នុងការយល់ស្របជាមួយសន្ធិសញ្ញាអវកាសខាងក្រៅ (Outer Space Treaty ) និងបានអំពាវនាវឲ្យប្រទេសនានា ចូលរួមយ៉ាងផុសផុលចំពោះកម្មវត្ថុនៃការប្រើប្រាស់ប្រកបដោយសន្តិភាព នៃទីអវកាសខាងក្រៅ និងការទប់ស្កាត់ការរត់ប្រណាំងអាវុធក្នុងទីអវកាសខាងក្រៅ។

សន្ធិសញ្ញាស្ដីពីការប្រើប្រាស់ទីអវកាសខាងក្រៅឆ្នាំ១៩៦៧ ហាមប្រាមប្រទេសម្ចាស់ហត្ថលេខី រួមទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក មិនឲ្យដាក់នៅក្នុងគន្លងតារាវិថីជុំវិញផែនដី រាល់វត្ថុណាមួយដែលផ្ទុកអាវុធនុយក្លេអ៊ែរ ឬ ប្រភេទអាវុធមហាប្រល័យផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន៖ ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព
2024/05/03 03:49:45 pm        1
ក្រសួងបរិស្ថានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលគ្រប់គ្រង
2024/05/03 03:43:30 pm        1
សហភាពអឺរ៉ុប ប្រកាសកិច្ចព្រមព្រៀងជនភៀសខ្លួន ១ពាន់លានអឺរ៉ូ ជាមួយប្រទេសលីបង់
2024/05/03 02:31:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/05 06:06:29 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am