ការតវ៉ាយ៉ាងធំនៅអាហ្សង់ទីន ប្រឆាំងរដ្ឋាភិបាល ជុំវិញការកាត់កញ្ចប់ថវិកាសម្រាប់វិស័យអប់រំ

2024/04/24 05:35:25 pm        225

មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានារបស់រដ្ឋធានី ប៊ុយ ណូសអ៊ែរ៉េស (Buenos Aires)ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារទី២៣មេសា សប្ដាហ៍នេះ តវ៉ាប្រឆាំងការកាត់បន្ថយកញ្ចប់ថវិការបស់សាកលវិទ្យាល័យសាធារណៈ ជាការតវ៉ាធំបំផុតប្រឆាំងនឹងវិធានការរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហាវីយ័រ មីឡេ (Javier Milei) ។

ការតវ៉ានានាគឺជាឧទាហរណ៍ចុងក្រោយបំផុត នៃការកើនឡើងភាពតានតឹង ជុំវិញការកាត់កញ្ចប់ចំណាយ ដែលជួយដោះស្រាយឱនភាពសារពើពន្ធយ៉ាងជ្រៅ ប៉ុន្តែបណ្តាលឱ្យមានការលំបាកក្នុងសេដ្ឋកិច្ចពិតប្រាកដ។

វីដេអូពីទីក្រុងនេះ បានបង្ហាញពីអ្នកដើរក្បួនតវ៉ាកំពុង ររាំ លេងឧបករណ៍ភ្លេង និងកាន់បដាអំពាវនាវឱ្យទទួលបានមូលនិធិអប់រំដើម្បីទទួលបានការការពារ។

លោកប្រធានាធិបតីរបស់ប្រទេស មីឡេ(Milei) បានឡើងកាន់តំណែងកាលពីឆ្នាំមុនដោយសន្យាថានឹងនាំយកហិរញ្ញវត្ថុរបស់ប្រទេសនេះ ឱ្យស្ថិតក្រោមការគ្រប់គ្រង ព្រមទាំងកាត់បន្ថយយ៉ាងខ្លាំងដល់វិស័យសាធារណៈ។

រដ្ឋាភិបាលរបស់លោកបានរក្សាមូលនិធិសកលវិទ្យាល័យនៅឆ្នាំនេះក្នុងកម្រិតដូចគ្នានឹងឆ្នាំ ២០២៣ដែរ ទោះបីជាអតិផរណាបានកាត់បន្ថយតម្លៃពិតនៃថវិកានេះ រហូតដល់ ៨០% ក៏ដោយ។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ុយ ណូសអ៊ែរ៉េស (Buenos Aires) លោក រីខាដូ ហ្គេលភី ( Ricardo Gelpi) បានព្រមានថា ស្ថាប័ននេះប្រហែលជាត្រូវបិទទ្វារក្នុងរយៈពេលបីខែទៀត លុះត្រាតែទទួលបានមូលនិធិបន្ថែម។

លោក Milei បានព្យាយាមបង្ហាញភាពត្រឹមត្រូវនៃការកាត់បន្ថយនេះ ដោយពណ៌នាម្តងហើយម្តងទៀតអំពីបណ្ដាសាកលវិទ្យាល័យគ្រប់គ្រងដោយរដ្ឋ ថាជាមជ្ឈមណ្ឌលនៃលទ្ធិសង្គមនិយម៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm