អ៊ីរ៉ង់ថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថា «ខុសច្បាប់»

2024/04/24 05:38:32 pm        278

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hussein Amirabdollahian) បានថ្កោលទោសការដាក់ទណ្ឌកម្មដែលបានគ្រោងទុកប្រឆាំងនឹងប្រទេសរបស់លោក ជុំវិញការវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏ធំលើអ៊ីស្រាអែល កាលពីដើមខែនេះថា «ខុសច្បាប់» និង «គួរឲ្យសោកស្តាយ»។

លោកអាមីរ៉ាប់ឌូឡាហៀន បានសរសេរនៅលើបណ្តាញសង្គមX កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានប្រើសិទ្ធិការពារខ្លួនដោយការវាយប្រហារនេះ។ លោកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រា អែល។

នៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសលុចសំបួ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជំរុញឲ្យប្រមុខការទូតសហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) ដាក់សំណើជាក់ស្តែងសម្រាប់ការដាក់ទណ្ឌកម្ម។

ទណ្ឌកម្មទាំងនេះ គួរតែធ្វើឲ្យវាអាចដាក់កំហិតពាណិជ្ជកម្មបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឲ្យប្រទេសនេះ កាន់តែលំបាកក្នុងការស្ថាបនា និងផលិតយានដ្រូននិងមីស៊ីល។

ពួកគេក៏មានផែនការដាក់ទណ្ឌកម្មលើបុគ្គល អង្គការ និងបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការផលិតយានដ្រូន និងមីស៊ីល និងការបញ្ជូនពួកវាទៅឲ្យសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា។

ចំណាត់ការនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលផ្ទាល់ ដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល កាលពី១០ថ្ងៃមុន។ ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី កាលពីដើមខែ។

នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ ឧត្តមសេនីយ៍ពីរនាក់ និងសមាជិក ៧នាក់ផ្សេងទៀតនៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល (IRGC) ស្ថិតក្នុងចំណោមអ្ន ដែលត្រូវបានសម្លាប់។

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm