មន្ត្រីចិន៖ ទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាព ទោះជាអាមេរិក ជ្រៀតជ្រែកក្នុងបញ្ហាចិនក៏ដោយ

2024/04/24 07:15:31 pm        254

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមានស្ថិរភាព បើទោះបីជាមានសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនក៏ដោយ នេះបើយោងតាមមន្ត្រីក្រសួងការបរទេសចិន ម្នាក់បាននិយាយនៅមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken)។

ក្នុងការដាក់ចេញនូវគោលដៅសម្រាប់ដំណើរទស្សនកិច្ចនេះ មន្ត្រីដែលត្រូវបានពិពណ៌នាថាជាអគ្គនាយកនៃមន្ទីរកិច្ចការអាមេរិកខាងជើង និងទ្វីបអូសេអានី របស់ក្រសួងការបរទេសចិនរូបនោះបាននិយាយថា ទំនាក់ទំនងគួរតែមានស្ថិរភាព និងឆ្ពោះទៅរកផ្លូវប្រកបដោយនិរន្តរភាព ប៉ុន្តែផលប្រយោជន៍របស់ចិន និង «ដែនកំណត់» របស់ខ្លួនក៏ត្រូវតែបានការពារផងដែរ។

ដំណើរទស្សនកិច្ច ដែលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និយាយថាធ្វើឡើងថ្ងៃទី២៤ ដល់ទី២៦ ខែមេសានេះ នឹងជាដំណើរលើកដំបូងរបស់លោក ប្លីងខិន ទៅកាន់ប្រទេសចិន ចាប់តាំងពីខែមិថុនា នៅពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមស្តារឡើងវិញនូវទំនាក់ទំនងកម្រិតខ្ពស់បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងកំណើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងភាគីទាំងពីរ។

ចាប់តាំងពីពេលនោះមក ភាពតានតឹងបានធូរស្រាលខ្លះ ប៉ុន្តែលោក ប្លីងខិន ត្រូវបានគេរំពឹងថានឹងលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងសមុទ្រចិនខាងត្បូង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិនៅមជ្ឈិមបូព៌ា ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm