នាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន ប្រកាសកញ្ចប់កំណែទម្រង់ថ្មី

2024/04/24 07:26:11 pm        237

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនដែលទើបតែងតាំងថ្មី លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) បានប្រកាសកញ្ចប់កំណែទម្រង់កាលពីថ្ងៃអង្គារ ក្នុងគោលបំណងពង្រឹងអាជ្ញាធរប៉ាឡេស្ទីន (PA) ចំពេលមានការកើនឡើងសម្ពាធជាសកលសម្រាប់ការស្តារឡើងវិញនៃការសន្ទនានយោបាយជាមួយអ៊ីស្រាអែល។

លោកមូស្តាហ្វាដែលត្រូវបានតែងតាំងដោយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោកម៉ាខ្មូដ អាបាស( Mahmoud Abbas) កាលពីដើមឆ្នាំនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវវិធានការ ដើម្បីកែលម្អតម្លាភាព និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ស្តារប្រព័ន្ធយុត្តិធម៌ និងវិស័យសន្តិសុខ និងកែលម្អប្រសិទ្ធភាពក្នុងវិស័យសាធារណៈ។

លើសពីនេះទៅទៀតនោះ លោកបានថ្លែងថា ប្រព័ន្ធសុខាភិបាល និងអប់រំ នឹងត្រូវបានកែលម្អ ហិរញ្ញវត្ថុសាធារណៈ ត្រូវបានពង្រឹង និងកំណែទម្រង់សេដ្ឋកិច្ច ក៏ត្រូវបានអនុវត្តផងដែរ។

ការសន្យាកំណែទម្រង់នេះ ភាគច្រើនត្រូវគ្នានឹងការសន្យាដែលបានធ្វើឡើងពីមុនដោយអ្នកកាន់តំណែងមុនរបស់ខ្លួន គឺលោក ម៉ូហាម៉េដ ស្តាយយ៉េ ( Mohammed Shtayyeh) ដែលបានប្រកាសលាលែងពីតំណែងកាលពីខែកុម្ភៈ ខណៈដែលអាជ្ញាធរប៉ាឡេស្ទីន សម្លឹងមើលការកសាងការគាំទ្រសម្រាប់តួនាទីពង្រីក ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមឥស្លាមហាម៉ាស នៅតំបន់ហ្កាហ្សា។

សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត បានជំរុញអាជ្ញាធរប៉ាឡេស្ទីន ឲ្យអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីស្តារទំនុកចិត្តឡើងវិញ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ដែលបានខកចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាព Oslo បណ្តោះអាសន្នជាង ៣០ឆ្នាំមុន។

ភាពបន្ទាន់ដើម្បីធ្វើកំណែទម្រង់ បានកើនឡើង នៅពេលដែលការយកចិត្តទុកដាក់ បានងាកទៅរកអភិបាលកិច្ចនៃតំបន់ហ្កាហ្សា នៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលដឹកនាំដោយក្រុមយុទ្ធជនមកពីចលនាឥស្លាម។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm