៥ថ្ងៃក្រោយចូលឆ្នាំថ្មី មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនពលរដ្ឋ​

2024/04/24 07:28:35 pm        256

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ មន្ត្រី​ទទួល​បន្ទុក​សេវា​អត្ត​សញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ផ្ដល់សេវាជូន​ប្រជាពលរ​ដ្ឋ​យ៉ាង​សកម្ម​ជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បាន​បន្ត​ផ្ដល់ជូនប្រជាពលរដ្ឋ នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២៤។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា នាថ្ងៃទី១៧ ខែ​មេសា ដែលជាថ្ងៃចូលបម្រើការងារដំបូងក្រោយចូលឆ្នាំថ្មី មន្ត្រីជំនាញ​បាន​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​ចំនួន ២ ៥១៨សន្លឹក ​ថ្ងៃទី១៨ ផ្ដល់បានចំនួន៩៩៨សន្លឹក ថ្ងៃទី១៩ ផ្ដល់បានចំនួន១ ៤១៩​សន្លឹក ថ្ងៃទី២០ ផ្ដល់បានចំនួន២ ៣២០សន្លឹក និងនៅថ្ងៃទី២១ ខែមេសា ផ្តល់បាន ចំនួន​សរុប ១ ៦១៧សន្លឹក។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណ​សម្រាប់​សម្គាល់​អត្ត​សញ្ញាណ​សញ្ជាតិ​ខ្មែរ​លើបុ​គ្គល​ម្នាក់​ៗ​មាន​សញ្ជាតិ​ជា​ខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បី​ប្រជាជន​យក​ទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរ​ទាំង​ពីរ​ភេទ​​មា​នអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូន​ដំណឹង​របស់​អាជ្ញាធរ​។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យ​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការ​ផ្តល់​សេវា​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បី​ឈាន​ទៅពង្រឹងគុណភាពនៃផ្តល់សេវាជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm