ទីភ្នាក់ងារចារកម្មហូឡង់មើលឃើញថា សង្រ្គាមនៅហ្កាហ្សា និងអ៊ុយក្រែន ជាការបង្កការគំរាមកំហែងភេរវកម្ម

2024/04/24 07:30:05 pm        254

ទីភ្នាក់ងាចារកម្មជាតិរបស់ប្រទេសហូឡង់ បាននិយាយកាលពីថ្ងៃអង្គារថា ការគំរាមកំហែងសំដៅទៅលើប្រទេសហូឡង់ ត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងឡើងទៅនឹងភាពចលាចលទូទាំងពិភពលោក រួមទាំងសង្រ្គាមនៅតំបន់ហ្កាហ្សា និងអ៊ុយក្រែនផងដែរ។

ទោះបីជាចំនួននៃការវាយប្រហារភេរវកម្មនៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏សេវាចារកម្ម និងសន្តិសុខទូទៅ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន បានបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា និងការបំផ្លិចបំផ្លាញគម្ពីរកូរ៉ាន នៅខាងក្រៅសភា កាលពីឆ្នាំមុនគឺជា «ព្រឹត្តិការណ៍បង្កឡើង»សម្រាប់ក្រុមជ្រុលនិយម។

លោក Erik Akerboom អគ្គនាយកទីភ្នាក់ងារនេះ បានប្រាប់សារព័ត៌មាន A Pថា៖«ការគំរាមកំហែងភេរវកម្ម គឺពិតជាធ្ងន់ធ្ងរ នៅពេលនេះ»។

លោក Akerboom បានលើកឡើងថា លោកមានការព្រួយបារម្ភជាពិសេសអំពីព្រឹត្តិការណ៍ធំៗ ដោយកត់សម្គាល់ថា ទីភ្នាក់ងារនេះ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរបារាំង ដើម្បីទប់ស្កាត់ឧប្បត្តិហេតុ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិកប៉ារីស នៅរដូវក្តៅនេះ។

លោក Akerboom បានថ្លែងថា កាលពីខែធ្នូ ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសហូឡង់ បានបង្កើនការព្រមានពីការគំរាមកំហែងរបស់ប្រទេសដល់កម្រិតខ្ពស់បំផុតទីពីររបស់ខ្លួន ដោយសារតែមានការព្រួយបារម្ភអំពីសម្ព័ន្ធភាព Khorasan របស់ក្រុមរដ្ឋឥស្លាម IS-K ដែលជាសាខានៅអាស៊ីកណ្តាល ទទួលខុសត្រូវចំពោះការវាយប្រហារ នៅសាលប្រគុំតន្ត្រីជាយក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៣នាក់ ក្នុងខែមីនា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm