អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម ចិន

2024/04/24 07:52:44 pm        144

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួប និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​ឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និង​ជា​អនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ កាលពីល្ងាចថ្ងៃទី២៣ ខែមែសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន បាន​កត់​សម្គាល់​​ដោយ​ពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្រប​ពេល​គ្នា​នឹង​ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណ​រដ្ឋ​ប្រជា​មានិតចិន ដោយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង​សភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះ​ប្រទេស​កម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និង​ការ​កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ហើយឆ្នាំ២០២៤នេះ គឺ​ជា​ឆ្នាំ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និងប្រជាជនកម្ពុជា និងចិន ដោយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ទេសច​រ​ចិ​​ននឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរចំពោះប្រទេសចិនដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣​ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ និងអបអរ​សាទរ​នូវ​ជោគ​ជ័យ​នៃ​រៀបចំ​មហា​សន្និបាត​សភាចិនទាំងពីរ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ និងជឿជាក់ថា ក្រោម​ការ​ដឹក​នាំ​រ​បស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ប្រទសចិន​នឹង​បន្ត​សម្រេច​ផែនការ​ទំនើប​កម្ម​ចិន​គ្រប់​វិស័យ ជាពិសេសឈានទៅសម្រេចគោលដៅ១០០ ឆ្នាំទី១នៅឆ្នាំ២០៤៩ ក្នុងការ​ប្រែក្លាយ​ប្រទេស​ចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា វប្បធម៌ជឿនលឿន និង​សុខ​ដុមរមនា។

អនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងសូមអរគុណ​ចំពោះ​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការស្តា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមានការរីកចម្រើន។ ជាងនេះទៅទៀត ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តី​រីករាយដែលឃើញទំនាក់ទំនង មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំង​ពីរ មានការរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ ។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់​អំពី​ជំហរ​ដ៏ម៉ឺងម៉ាត់​របស់​កម្ពុជា​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដីទៅវិញទៅមក ។

ក្នុងឱកាសនោះដែរ ឯកឧត្តម Zhang Qingli បានសម្តែងនូវសេចក្តីរីករាយថា នេះលើក​ទី​១​ហើយ ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ​មាន​អារម្មណ៍ជិតស្និទដូចជាស្គាល់មិត្តភក្តិទាំងអស់យូរហើយ ។ ប្រទេស​ចិន​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​អ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដ ហើយប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​តាំង​ពី​យូរលង់ណាស់មកហើយ ដោយ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ជឿទុក​ចិត្ត​គ្នា គាំទ្រគ្នាទៅវីញទៅមក និងបានបង្កើតគំរូនៃការរួមរស់ដោយស្មើភាពគ្នារវាងប្រទេសធំ និង​ប្រទេស​តូច ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជន​ទាំង​ពីរ​។

ឯកឧត្តម Zhang Qingli បានគូសបញ្ជាក់ថា ក្រោមការ​ចង្អុល​បង្ហាញ​ជា​យុទ្ធសាស្ត្រ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសទាំង​ពីរ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង​ស្តង់ដារ​ខ្ពស់​។ ប្រទេសទាំងពីរមានគោលដៅរួម បន្តមិត្តភាពជាប្រពៃណី អនុវត្តគោល​ដៅ​សំខាន់​តាម​មតិ​ឯកភាព​របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដើម្បីទទួល​បាន​សមិទ្ធផលកាន់តែច្រើន ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅអំពីការ​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm