កម្ពុជា ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»

2024/04/24 01:11:28 pm        61

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រារព្ធទិវាជាតិប្រយុទ្ធ នឹង​ជំងឺ​គ្រុនចាញ់ ក្រោមប្រធានបទ"លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិ​មនុស្ស​ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់"នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ​ នៅ​បរិវេណ​កីឡដ្ឋាន ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំនេះ ប្រារព្ធឡើងក្នុងគោលបំណងបន្តជំរុញ និងយក​ចិត្ត​ទុកដាក់​ចូល​រួមបន្ថែមទៀត ក្នុងការលើកកម្ពស់​សុខភាព​របស់​ប្រជាជន​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ និងបំផុសការយល់ដឹង ការចូលរួមអនុវត្តវិធានការបង្ការនានា ដើម្បីឈាន​ទៅ​លុប​បំបាត់​នឹង​ជំងឺគ្រុនចាញ់ តាមរយៈសកម្មភាពផ្តល់សេវាជំងឺគ្រុនចាញ់ប្រកបដោយគុណភាព ប្រសិ​ទ្ធ​ភាពសាកសិទ្ធភាព និងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូបដោយមិនគិតពីពណ៌សម្បុរ ភេទ ពូជសាសន៍ ជាតិសាសន៍ ស្ថានភាពសេដ្ឋកិច្ច ឬសង្គម ឬស្ថានភាពផ្សេងទៀត ជាពិ​សេស​សម្រាប់​អ្នក​ដែលមានហានិភ័យខ្ពស់ និងមិនទាន់ទទួលបានសេវា រហូតឈានសម្រេច​បាន​នូវ​គោល​ដៅ​គ្មាន​ជំងឺគ្រុនចាញ់ ក្នុងព្រះរាជជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២៥តទៅ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ស្ថានភាព​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ មានការវិវត្ត ជាវិជ្ជមាន គួរឱ្យកត់សម្គាល់ ដូចខាងក្រោមនេះ ៖ គ្មានករណី​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ តាំងពី ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ករណីជំងឺគ្រុន​ចាញ់​បាន​ថយ​ចុះ ​ពីចំនួន ១៣៩២១ករណី នៅឆ្នាំ២០១៨ មកនៅត្រឹមចំនួនតែ៩៥ករណីប៉ុណ្ណោះ នៅឆ្នាំ​២០២៣​ ករណីគ្រុនចាញ់ ប្រភេទមេរោគ ផ្លាស្ម៉ូឌីយ៉ូមហ្វាល់ស៊ីប៉ារ៉ូម និងចំរុះ បានថយចុះ ពីចំនួន​៣៦៧១ករណី នៅឆ្នាំ ២០១៨ មកនៅត្រឹមតែចំនួន០៦ករណី ប៉ុណ្ណោះ នៅឆ្នាំ២០២៣​អាំង​ស៊ីដង់ជំងឺគ្រុនចាញ់ បានថយចុះពីចំនួន២៨ក្នុងចំណោមប្រជាជន ១០០០នាក់ នៅ ឆ្នាំ២០១៨ មកត្រឹម ចំនួន ០.១៨ ក្នុងចំណោមប្រជាជន១០០០នាក់នៅឆ្នាំ២០២៣ ។

លោកស្រី Kerry Pelzman នាយិកាបេសកកម្ម USAID និងលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាង WHO ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រីកការឃ្លាំមើលប្រសិទ្ធភាពឱសថរួមបញ្ចូលគ្នា ដើម្បី​កុំឱ្យនរណាម្នាក់នៅសេសសល់ក្នុងការស្វែងរក និងគ្មានករណីជំងឺគ្រុនចាញ់ និងលើ​សពី​នេះ​ទៀត​រួមគ្នាដែលអាចកសាងអនាគតមួយ ដែលបុគ្គល​គ្រប់​រូប​ទទួល​បាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​សុខភាព និងសុខុមាលភាពរបស់មនុស្ស ដោយមិនមាន​ការ​គំរាម​កំហែង​ពី​ជំងឺ​ដែល​អាច​កើត​មាន​បាន​។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​អាន​សារ​លិខិត​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​​ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគោរព​ថ្លែង​អំណរ​គុណ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ជូន​ចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធាន​ក្រុម​ឧត្តម​ទី​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ដែលជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ​តែង​តែយក​ចិត្ត​ទុដា​ក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យក៍បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង អស់ពី​កម្លាំង​កាយ​ចិត្ត​របស់​ ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ត្រីរាជការ​សុខាភិបាល​គ្រប់​លំដាប់​ថ្នាក់ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត/ស្រុក ដែលបាន​ប្រកាន់ជំហរ​រឹង​មាំ​ក្នុង​ការទទួលខុសត្រូវលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ទទួលបានសមិទ្ធផលជាទីមោទនៈ ជា​បន្តបន្ទាប់ និងបានអំណរគុណដល់ម្ចាស់ជំនួយ ដៃគូអង្គការជាតិ-អន្តរជាតិ ដែល​បាន​និង​កំពុង​សហការ​ជួយ​ឧបត្ថម្ភគាំទ្រដល់ការងារប្រយុទ្ធ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ 

សូមបញ្ជាក់ផងដែរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មានវត្តមានអញ្ជើញចូលរួមពីសមាជិក សមា​ជិកា និងភ្ញៀវកិត្តិយស អញ្ជើញចូលរួមយ៉ាងច្រើនកុះករមកពីក្រសួងសុខាភិបាល, ក្រសួង​មហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងបរិស្ថាន, ក្រសួងទេសចរ, ក្រសួងកិច្ចការនារី, មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ជាពិសេសមានការចូលរួមពីសំណាក់ កងកំលាំងប្រដាប់អាវុធ ថ្នាក់​ដឹកនាំ មន្រ្តីនៃមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ថ្នាក់​ដឹកនាំ​មន្រ្តី​រាជ​ការ​នៃ​មន្ទីរអង្គភាពជុំវិញសាលាខេត្ត មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ព្រមទាំង​អង្គការ​ដៃគូ​រ​អភិវឌ្ឍន៍ និងអនុវត្តនានាមានដូចជា៖អង្គការសុខភាពពិភពលោក WHO, UNOPS, USAID/​PMI, PSM/USAID, CMEP-URC, PHB/PSI, HSD, CRS, MC, CHAI, DKSH សរុបប្រមាណ ១២០០នាក់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm        1
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញមានវត្តមាន ៤ថ្ងៃពេញ ដើម្បីដឹកនាំតាមដាន និងត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ
2024/05/05 03:24:15 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យសង្ឈទាន និងបង្សុកូលឧទ្ទិសកុសលថ្វាយព្រះបរមសពសម្តេចសង្ឈរាជ ទេព វង្ស
2024/05/05 12:52:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/05 06:06:29 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am