មនុស្ស ២១នាក់ស្លាប់ និងជាង២០នាក់បាត់ខ្លួន បន្ទាប់ពីលិចទូកនៅឆ្នេរសមុទ្រប្រទេសជីប៊ូទី

2024/04/24 08:40:50 pm        317

ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាជនអន្តោប្រវេសន៍ចំនួន ២១ នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកមនុស្សចំនួន ៧៧ នាក់បានលិចនៅឆ្នេរសមុទ្រប្រទេសជីប៊ូទី ដែលនេះជាឧបទ្ទវហេតុលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍។

យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) របស់ UN បានឱ្យដឹងថា ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ មកពីតំបន់ញកអាហ្វ្រិក ជាពិសេសមកពីប្រទេស អេត្យូពី (Ethiopia) និងសូម៉ាលី បានចាកចេញពីទ្វីបនេះឆ្លងកាត់ជីប៊ូទី ក្នុងគោលបំណងទៅអារ៉ាប់ប៊ី សាអ៊ូឌីត (Saudi Arabia) និងប្រទេសឈូងសមុទ្រផ្សេងទៀតដើម្បីស្វែងរកការងារធ្វើ។

អង្គការ IOM និយាយថាមនុស្សជាច្រើនបរាជ័យក្នុងការធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នេះ ហើយមនុស្សរាប់ពាន់នាក់ត្រូវជាប់គាំងក្នុងប្រទេសយេម៉ែន ជាទីដែលពួកគេរស់នៅក្នុងស្ថានភាពលំបាក។ ការលង់ទឹកគឺជារឿងធម្មតានៅក្នុងដែនទឹកជីប៊ូទី ដោយសារជនអន្តោប្រវេសន៍នាំគ្នាធ្វើដំណើរតាមនោះ។

លោកស្រី ថានចា ប៉ាស៊ីហ្វីខូ (Tanja Pacifico) ប្រធានការិយាល័យអង្គការ IOM នៅជីប៊ូទី បាននិយាយថាចំនួនអ្នកស្លាប់នេះបានកើនឡើងពីតួលេខ ១៦ នាក់ដែលបានផ្តល់ឱ្យមុននោះ។ លោកស្រីបន្ថែមថា មនុស្ស ៣៣ នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះ ហើយពួកគេ និងអ្នកស្លាប់ទាំងអស់ជាជនជាតិអេត្យូពី៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm