សហគមន៍រងគ្រោះរញ្ជួយដីនៅឧបទ្វីប Noto ប្រឈមការគំរាមកំហែងប្រជាជនរស់នៅតិច

2024/04/24 09:04:04 pm        283

សហគមន៍មួយនៅឧបទ្វីប Noto ក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បច្ចុប្បន្ននេះកំពុងប្រឈមមុខការគម្រាមកំហែងប្រជាជនថយចុះ ខណៈឧបទ្វីបនេះព្យាយាមដើម្បីទទួលបានទឹកស្អាត បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី ១ ខែមករា។ ប្រជាជននៅស្រុក Kawachi ក្នុងទីក្រុង Nanao ធ្លាប់ពឹងផ្អែកលើទឹកធម្មជាតិ មានប្រភពមកពីភ្នំក្បែរនោះសម្រាប់ទទួលទាន។ ប៉ុន្តែអគារសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹក ត្រូវបានបំផ្លាញក្នុងគ្រោះរញ្ជួយដី ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រហែលបីខែកន្លងទៅនេះ។

ការផ្គត់ផ្គង់ទឹក បានដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីអគារធ្វើប្រព្រឹត្តិកម្មទឹកត្រូវបានជួសជុលឡើងវិញ ប៉ុន្តែអាជ្ញាធរនិយាយថាពួកគេកំពុងរង់ចាំលទ្ធផលតេស្តដើម្បីធានាបានថាវាសមស្របសម្រាប់ការទទួលទាន។ ទន្ទឹមនឹងនេះ ប្រជាជននៅតែពឹងផ្អែកលើឧបករណ៍ចម្រោះទឹក ដែលបានតម្លើងបន្ទាប់ពីរញ្ជួយដី ឬទឹកដប។ មានគ្រួសារចំនួន៤១គ្រួសារ មុនពេលរញ្ជួយដី ប៉ុន្តែប្រហែល ៣០គ្រួសារ ក្នុងចំណោមពួកគេ ឬច្រើនជាង៧០ ភាគរយ បានចាកចេញពីលំនៅឋានរបស់ពួកគេ។ អ្នកជម្លៀស បានផ្លាស់ទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬរស់នៅជាមួយសាច់ញាតិរបស់ពួកគេនៅក្រៅស្រុក។ អ្នកមួយចំនួន បានសម្រេចចិត្តចាកចេញពី ស្រុក Kawachi ដើម្បីសុវត្ថិភាព។

ស្ត្រី វ័យ៨០ឆ្នាំម្នាក់ ដែលត្រឡប់ពីកន្លែងស្នាក់នៅបណ្ដោះអាសន្នដើម្បីរៀបចំលំនៅឋានឱ្យបានស្អាតបាននិយាយថា អ្នកជិតខាងរបស់គាត់ទាំងអស់បានចាកចេញពីផ្ទះបន្ទាប់ពីរញ្ជួយដី។ គាត់បាននិយាយថា ខណៈគាត់នឹកផ្ទះ ពុំមានជម្រើសអ្វីក្រៅពីចាកចេញនោះទេ។ ប្រធានសហគមន៍តំបន់ បាននិយាយថា សហគមន៍ទាំងមូលបានផ្លាស់ប្តូរយ៉ាងខ្លាំង។ លោកនិយាយថា ការចាកចេញពីស្រុកគឺជាជម្រើសតែមួយគត់សម្រាប់ប្រជាជនបន្ទាប់ពីគ្រោះរញ្ជួយដី។ ទោះជាយ៉ាងណា លោកសង្ឃឹមថាពួកគេជាច្រើន នឹងត្រលប់មកលំនៅឋានវិញនៅពេលនេះ ដែលការផ្គត់ផ្គង់ទឹកត្រូវបានស្ដារឡើងវិញ ទោះបីជាបានត្រឹមតែផ្នែកខ្លះក៏ដោយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm