អាជ្ញាធរខណ្ឌឫស្សីកែវ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ

2024/04/24 10:10:11 pm        121

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវបានទទួលវិញ្ញាបនបត្រស​ម្គាល់ម្ចាស់​អចលន​វត្ថុ ក្រោយអាជ្ញាធរខណ្ឌឬស្សីកែវ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង​សុរិយោដី​រាជ​ធានី​ភ្នំពេញរៀបចំរួចរាល់។

ជាក់ស្ដែងនៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសាឆ្នាំ២០២៤នេះ នៅក្នុងបរិវេណ​វិហារ​ម៉ាស្ចិត​នូរុ​នណាអ៊ីម គីឡូម៉ែត្រលេខ៨ បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិត​នៅ​ក្នុង​ភូមិក ភូមិឃ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌឫស្សីកែវ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង​សុរិយោដី​រាជ​ធានី​ភ្នំពេញ ។

នាឱកាសនោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានបង្ហាញនូវការអបអរសាទរ ជាមួ​​យ​ប្រជាពលរដ្ឋដែលទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ របស់ខ្លួន។ លោក​អភិបាលខណ្ឌ បានលើកឡើងថា ការផ្តល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូន​បង​ប្អូន​នា​ពេល​នេះ​គឺធានាបានភាពកក់ក្តៅ សុវត្ថិភាពដីធ្លី សិទ្ធិកាន់កាប់ដីធ្លីពេញលេញ ជាពិសេស ជា​ភស្តុតាង សម្រាប់ការពារជៀសវាងពីការរំលោភបំពាន និងទំនាស់ដីធ្លី ពេលកើតមានឡើង។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​នេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូចបាត់ជាផលប្រយោជន៍ ក្នុងការប្រើប្រាស់​តាម​ការ​ជាក់ស្តែង​ដើម្បី​លើក​ស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ព្រមទាំងសូម​ថ្លែង​អំណរគុណ​ដល់​មន្ទីរ​រៀបចំ​ដែន​ដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ជាពិសេសដឹងគុណដល់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលបាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ជកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​បន្តផ្តោតជាសំខាន់លើ "ប្រសិទ្ធភាពសមិទ្ធកម្ម" ព្រមទាំង​បាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រ​រាជ​ធានីឱ្យ​មាន​ភាព​កាន់​តែ​ល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដី និង​អ្នក​កាន់​កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទ​ដ្ឋាន​បច្ចេក​ទេស​ស្រប​តាម​ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm