អវកាសយានិកនៃបេសកកម្មអវកាស Shenzhou-18 របស់ចិន ជួបជាមួយសារព័ត៌មាន

2024/04/24 04:07:40 pm        11

អវកាសយានិកចិន ៣នាក់ដែលនឹងបង្កើតក្រុមនាវិកនៃបេសកកម្មយានអវកាស Shenzhou-18 នាពេលខាងមុខ បានជួបជាមួយអ្នកសារព័ត៌មាន នៅថ្ងៃពុធ (ទី២៤ ខែមេសា) នេះ។

ភ្នាក់ងារអវកាសមានមនុស្សបញ្ជារបស់ចិន (CMSA) បានប្រកាសថា អវកាសយានិកលោក Ye Guangfu លោក Li Cong និងលោក Li Guangsu នឹងឡើងលើយានអវកាស Shenzhou-18 ដែលគ្រោងនឹងបាញ់បង្ហោះ នៅម៉ោង ២០:៥៩ ថ្ងៃព្រហស្បត្តិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។

អ្នកទាំង៣ នឹងត្រូវបានស្វាគមន៍ដោយក្រុមនាវិករបស់យាន Shenzhou-17 ក្នុងគន្លងតារាវិថី ដែលបាននៅលើស្ថានីយអវកាស Tiangong ចាប់តាំងពីថ្ងៃទី២៦ ខែតុលាឆ្នាំមុន ហើយនឹងត្រឡប់មកផែនដីវិញ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ពួកគេ។

បេសកកម្មនេះ នឹងត្រូវបានបញ្ជាដោយអវកាសយានិកដែលមានបទពិសោធ លោក Ye Guangfu ដែលបានចូលរួមក្នុងបេសកកម្មហោះហើរអវកាស Shenzhou-13 ក្នុងឆ្នាំ២០២១ ខណៈដែលលោក Li Cong និងលោក Li Guangsu នឹងអនុវត្តការហោះហើរអវកាសជាលើកដំបូង។

យានអវកាស Shenzhou-18 ដែលស្ថិតនៅលើយានចម្លង Long March-2F ត្រូវបានបញ្ជូនទៅកាន់កន្លែងបាញ់បង្ហោះ កាលពីថ្ងៃទី១៧ ខែមេសា ដោយការត្រួតពិនិត្យមុខងារផ្សេងៗ មុនការបាញ់បង្ហោះ និងការធ្វើតេស្តរួមគ្នា ត្រូវបានធ្វើឡើង ដើម្បីធានាបាននូវការត្រៀមខ្លួនរបស់យានអវកាសនេះ៕

អត្ថបទដែលទាក់ទង

លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងបន្តប្រយុទ្ធនៅតំបន់ហ្កាហ្សា រហូតដល់ទទួលបានជ័យជម្នះ
2024/05/06 02:24:36 pm        1
ហ្វីលីពីន និងអាមេរិក បានវាយបកទៅលើអ្នកឈ្លានពានបរទេសក្លែងក្លាយ ក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ
2024/05/06 02:21:14 pm        1
មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ដោយបំណាក់ដីនៅឥណ្ឌូនេស៊ី
2024/05/06 02:18:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងបន្តប្រយុទ្ធនៅតំបន់ហ្កាហ្សា រហូតដល់ទទួលបានជ័យជម្នះ

2024/05/06 02:24:36 pm
​ហ្វីលីពីន និងអាមេរិក បានវាយបកទៅលើអ្នកឈ្លានពានបរទេសក្លែងក្លាយ ក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ
2024/05/06 02:21:14 pm
​មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ដោយបំណាក់ដីនៅឥណ្ឌូនេស៊ី
2024/05/06 02:18:38 pm
​អាជ្ញាធរអ៊ីស្រាអែល វាយឆ្មក់ចូលការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បន្ទាប់ពីបទបញ្ជាឲ្យបិទ
2024/05/06 02:14:36 pm
​តំបន់ហ្កាហ្សាភាគខាងជើង កំពុងធ្លាក់ចូលក្នុង«គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង»
2024/05/06 02:11:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am