បព្វជិតរុស្ស៊ីដែលធ្វើជាអធិបតីក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោក Navalny ត្រូវបានផ្អាកពីភារកិច្ច

2024/04/24 04:10:01 pm        22

វិហារសាសនាគ្រិស្តនិកាយអូស្សូដក់ នៅទីក្រុងមូស្គូរបស់រុស្ស៊ី បាននិយាយថា បព្វជិតជនជាតិរុស្សី ១អង្គ ដែលបានធ្វើជាអធិបតីក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ក្នុងខែមីនា ត្រូវបានព្យួរពីតួនាទីនៅព្រះវិហាររយៈពេល ៣ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអង្គារ (ទី២៣ ខែមេសា) ព្រះវិហារនេះមិនបាននិយាយពីអ្វីដែលជាហេតុផលនាំឲ្យមានការដាក់ទណ្ឌកម្មនេះដែលហាមឃាត់បព្វជិត Dmitry Safronov មិនឲ្យបំពេញតួនាទីឲ្យពរ ពាក់សម្លៀកបំពាក់ និងកាន់ឈើឆ្កាងពិសិដ្ឋរបស់ព្រះវិហារ រហូតដល់ឆ្នាំ២០២៧។ បព្វជិត Safronov ក៏ត្រូវផ្លាស់ទៅព្រះវិហារមួយផ្សេងទៀត នៅទីក្រុងមូស្គូ ដើម្បីបំពេញភារកិច្ចជាអ្នកសូត្រចម្រៀងពិសិដ្ឋសរសើរព្រះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា បព្វជិត Safronov បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដែលមានការចូលរួមដោយមនុស្សរាប់ពាន់នាក់ សម្រាប់សពលោក Navalny ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លាបំផុត ចំពោះប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសរុស្ស៊ី និងដែលបានទទួលមរណភាពក្នុងវ័យ ៤៧ឆ្នាំនៅក្នុងពន្ធនាគារអាកទិក ក្នុងខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

បង់ក្លាដែស បើកសាលារៀនឡើងវិញ ខណៈសីតុណ្ហភាពធ្លាក់ចុះ
2024/05/06 10:09:22 am        1
ក្រុមហាម៉ាស៖ ការចរចាបទឈប់បាញ់ចុងក្រោយបំផុតបានបញ្ចប់ហើយខណៈ អ៊ីស្រាអែលប្តេជ្ញាបន្តប្រតិបត្តិការយោធាក្នុងពេលដ៏ខ្លី
2024/05/06 10:04:30 am        1
លោក Xi Jinping លើកឡើងថាទំនាក់ទំនងរវាងចិន-បារាំង គួរតែជាគំរូសម្រាប់ពិភពលោក
2024/05/06 09:16:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បង់ក្លាដែស បើកសាលារៀនឡើងវិញ ខណៈសីតុណ្ហភាពធ្លាក់ចុះ

2024/05/06 10:09:22 am
​ក្រុមហាម៉ាស៖ ការចរចាបទឈប់បាញ់ចុងក្រោយបំផុតបានបញ្ចប់ហើយខណៈ អ៊ីស្រាអែលប្តេជ្ញាបន្តប្រតិបត្តិការយោធាក្នុងពេលដ៏ខ្លី
2024/05/06 10:04:30 am
​ផ្ទះពលរដ្ឋជិត៣០ខ្នងនៅស្រុកកំរៀងបានប៉ើងដំបូល និងដួលរំលំទាំងស្រុង​ដោយសារខ្យល់កន្រ្តាក់
2024/05/06 10:01:37 am
​ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជា គ្រោងចេញជារូបរាងនៅត្បូងឃ្មុំ
2024/05/06 09:52:33 am
​កម្លាំងនៃយោធភូមិភាគទី៥ ចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីផ្ទះពលរដ្ឋជាច្រើនខ្នង​ត្រូវបានខូចខាត​ដោយសារខ្យល់កន្រ្តាក់
2024/05/06 09:28:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/05 06:06:29 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am