ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ព្យាករថា នឹងមានការវាយលុកនៅទីក្រុងរ៉ាហ្វានៃតំបន់ហ្កាហ្សា ក្នុងពេលឆាប់ៗនេះ

2024/04/24 04:16:14 pm        20

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃពុធថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងទីក្រុងរ៉ាហ្វា ( Rafah) ដែលទីក្រុងហ្កាហ្សាខ្លួនមើលឃើញថា ជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស ដោយនិយាយថា ការត្រៀមរៀបចំកំពុងដំណើរការ ដើម្បីជម្លៀសជនស៊ីវិលប៉ាឡេស្ទីនដែលភៀសខ្លួនដោយសង្រ្គាម បាននិងកំពុងស្នាក់ នៅទីនោះ។

សារព័ត៌មានអ៊ីស្រាអ៊ែល Hayom បាននិយាយថា ការបោសសម្អាតទីក្រុងរ៉ាហ្វា ដែលបានពន្យារពេលជាច្រើនសប្តាហ៍ ចំពេលមានជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន នឹងកើតឡើង ក្នុងពេលឆាប់ៗនេះ ដោយលើកឡើងពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល បន្ទាប់ពីកិច្ចចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានជាប់គាំង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយចំនួនទៀត បានរាយការណ៍ស្រដៀងគ្នានេះ។ វីដេអូមួយចំនួន បានកត់សម្គាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលហាក់ដូចជាបង្ហាញពីការដំឡើងទីក្រុងតង់សម្រាប់អ្នជម្លៀស ចេញពីទីក្រុងរ៉ាហ្វា។

ការិយាល័យនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) និងការិយាល័យអ្នកនាំពាក្យយោធាអ៊ីស្រាអែល មិនមានការអធិប្បាយភ្លាមៗទេ។

ដោយឆ្លងកាត់ព្រំដែនអេហ្ស៊ីប ចំនួនប្រជាជននៃទីក្រុងរ៉ាហ្វា បានកើនឡើងយ៉ាងច្រើន ដោយមានជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាស្ទ្រីប ក្នុងអំឡុងពេលសង្រ្គាមជាងកន្លះឆ្នាំនេះ។

អត្ថបទដែលទាក់ទង

លោក Xi Jinping លើកឡើងថាទំនាក់ទំនងរវាងចិន-បារាំង គួរតែជាគំរូសម្រាប់ពិភពលោក
2024/05/06 09:16:09 am        1
អ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅប្រេស៊ីល កើនឡើងដល់ ៧៨ នាក់ និងច្រើននាក់នៅបាត់ខ្លួន
2024/05/06 08:43:40 am        1
ការតវ៉ារបស់និស្សិតប្រឆាំងការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា កំពុងរាលដាលក្នុងពិភពលោក
2024/05/06 08:21:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Xi Jinping លើកឡើងថាទំនាក់ទំនងរវាងចិន-បារាំង គួរតែជាគំរូសម្រាប់ពិភពលោក

2024/05/06 09:16:09 am
​កម្ពុជាបដិសេធមិនដោះលែងកញ្ញា ឈឹម ស៊ីថរ ទៅតាមការអំពាវនាវរបស់អ្នកនាំពាក្យ​ទទួលសិទ្ធិមនុស្ស UNឡើយ
2024/05/06 09:02:25 am
​អ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅប្រេស៊ីល កើនឡើងដល់ ៧៨ នាក់ និងច្រើននាក់នៅបាត់ខ្លួន
2024/05/06 08:43:40 am
​ការតវ៉ារបស់និស្សិតប្រឆាំងការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា កំពុងរាលដាលក្នុងពិភពលោក
2024/05/06 08:21:16 am
​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
2024/05/05 06:23:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/05 06:06:29 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am