ក្រុម​បាល់ទាត់​ស្ត្រី​អាមេរិក​ឡើង​វគ្គ ៨​ក្រុម​កីឡា​អូឡាំពិក​ក្រោយ​ស្មើ​ជាមួយ​អូស្ត្រាលី​

2021/07/28 07:39:45 pm        116

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ស្ត្រី​ជើងឯក​ពិភពលោក​អាមេរិក ធ្វើបាន​ត្រឹម​ស្មើគ្នា ០-០ ប៉ុណ្ណោះ​ពេល​ជួប​អូស្ត្រាលី​ប្រកួត​ចុងក្រោយ​ពូ​ល G យប់មិញ​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។ ​អាមេរិក​បានបញ្ចប់​ការ​ប្រកួត​ក្នុង​ពូ​ល G នេះ​ជា​ក្រុម​លេខ២ បន្ទាប់ពី​ស៊ុយអែត​យកឈ្នះ​នូ​វែ​ហ្ស៊ី​ឡង់ ២-០ ឡើង​លេខ១ ក្នុង​ពូ​ល​ក្រោយ​ឈ្នះ​ទាំង ៣​ប្រកួត​។

​​ស៊ុយអែត និង​អាមេរិក​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ ស្របពេល​អូស្ត្រាលី​ក៏​ឡើង​ដែរ​ក្នុងនាម​ជា​ក្រុម​លេខ៣ ល្អ​បំផុត​។ ​អាមេរិក​មកដល់​ការប្រកួត​អូឡាំពិក​នេះ​ ដោយ​មិនដែល​ចាញ់ ៤៤ប្រកួត​ជាប់​គ្នា​មុន​ចាញ់​ស៊ុយអែត​ថ្ងៃ​បើកឆាក​អូឡាំពិក​។ ​ក្រោយមក​អាមេរិក​ក៏​បំបាក់​នូ​វែ​ហ្ស៊ី​ឡង់ ៦-១ នៅ​ប្រកួត​ទី២ មុនពេល​ស្មើ​អូស្ត្រាលី​ប្រកួត​ចុងក្រោយ​នេះ​។​

​​ងាក​មក​ការប្រកួត​ពូ​ល A វិញ ម្ចាស់ផ្ទះ​ជប៉ុន​ក៏​ឡើង​ជុំ​បន្ត​ដែរ​ជា​ក្រុម​លេខ៣ ល្អ​បំផុត ​ខណៈ​ចក្រភព​អង់គ្លេស និង​កាណាដា​ឈរ​លេខ១ និង​លេខ២​។ ​ជប៉ុន​ប្រកួត​ចុងក្រោយ​យកឈ្នះ​ស៊ី​លី ១-០ ខណៈ​កាណាដា និង​ចក្រភព​អង់គ្លេស​ស្មើគ្នា ១-១​។ ​ពូ​ល F ហូ​ឡង់ និង​ប្រេ​ស៊ី​ល​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្ត​ផងដែរ​ក្រោយ​មាន ៧ពិន្ទុ​ដូចគ្នា​។ ​ហូ​ឡង់​ប្រកួត​ចុងក្រោយ​បំបាក់​ចិន ៨-២ ឯ​ប្រេ​ស៊ី​ល​យកឈ្នះ​ហ្សាំ​ប៊ី ១-០​។ ​ការប្រកួត​វគ្គ ៨ក្រុម​ចុងក្រោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៣០ ខែកក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm