ប្រជាជនអាមេនី ខ្លាចសង្រ្គាមថ្មីជាមួយអាស៊ែរបៃហ្សង់ បើទោះជាមានការចរចាសន្តិភាពក៏ដោយ

2024/04/24 05:00:23 pm        29

នៅពេលដែលជនជាតិអាមេនីជាង ១០០.000នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅតំបន់ ដែលបែងចែកណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) កាលពីខែកញ្ញាឆ្នាំមុន នាង Nina Shahverdyan និងបងប្រុសរបស់ខ្លួន ឪពុកម្តាយ និងបងប្អូនជីដូនមួយ បានចំណាយពេល ៣០ម៉ោង នៅលើផ្លូវ ដើម្បីព្យាយាមចាកចេញ។

នាងបានចងចាំថា៖ «មនុស្សស្លាប់ដោយសារគាំងបេះដូង។ មនុស្សស្លាប់ ដោយសារតែពួកគេមានអាយុច្រើន មិនអាចរស់នៅបាន ដោយការឈឺចាប់នោះ។ ក្មេងៗស្រែកយំយ៉ាងទ្រហឹង»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃ យោធារបស់ប្រទេសអាស៊ែរបៃហ្សង់ បានដណ្តើមកាន់កាប់វិញនូវទឹកដីទាំងអស់ដែលខ្លួនបានបាត់បង់ នៅក្នុងសង្គ្រាមដែលបង្កឡើងដោយការដួលរលំនៃសហភាពសូវៀត។

អ្វីដែលពលរដ្ឋអាមេនី បារម្ភពេលនេះ គឺថា ប្រទេសជិតខាងរបស់ពួកគេ ចង់បានច្រើនជាងនេះ បើទោះជាប្រធានាធិបតីអាស៊ែរបៃហ្សង់ និយាយពីភាពស្និទ្ធស្នាលមិនធ្លាប់មានចំពោះកិច្ចព្រមព្រៀងសន្តិភាព         ក៏ដោយ។

ពួកគេបានឮលោក Ilham Aliyev និយាយមុនពេលដែលអាមេនីក្លាយជា «អាស៊ែរបៃហ្សង់ខាងលិច» ហើយមើលឃើញថា វាជាសញ្ញានៃការឈ្លានពាន ដែលជិតមកដល់។

កាលពីខែមុន នាយករដ្ឋមន្ត្រីអាមេនីលោក នីកូល ប៉ាស៊ីនយ៉ាន ( Nikol Pashinyan) បានព្រមានថា អាស៊ែរបៃហ្សង់ កំពុងសម្លឹងរកមើលការចាប់ផ្តើម «សង្រ្គាមទ្រង់ទ្រាយធំថ្មីមួយ» ។ ចាប់តាំងពីពេលនោះមក លោកបានយល់ព្រមប្រគល់ភូមិព្រំដែនចំនួន ៤ ដែលត្រូវបានបោះបង់ចោលវិញ ជាសញ្ញានៃការធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើង។

អត្ថបទដែលទាក់ទង

អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
2024/05/05 06:23:52 pm        1
រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm        1
Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/05 06:06:29 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am