ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ នឹងផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមការងារសម្រាប់តំបន់វេសបែង

2024/04/24 05:04:32 pm        28

ក្រសួងអភិវឌ្ឍន៍របស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ បានយល់ព្រមគាំទ្រគំនិតផ្តួចផ្តើមការងារថ្មីសម្រាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងនៅទីក្រុងហ្ស៊េរុយសាឡឹម។

កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាស បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze និងនាយករដ្ឋមន្ត្រីថ្មីនៃអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ូហាម៉េ មូស្តាហ្វា (Mohammed Mustafa) ។

ក្រសួងអាល្លឺម៉ង់ បាននិយាយថា៖«ភាពគ្មានការងារធ្វើនៅតំបន់វេសបែង បានកើនឡើងជិតបីដង ហើយបច្ចុប្បន្ន ឈរនៅចំនួន ៤០ភាគរយ»។

គោលដៅនៃគំនិតផ្តួចផ្តើមការងារ គឺបង្កើតការងារចំនួន ២៥.000 ក្នុងរយៈពេលបីឆ្នាំខាងមុខ ក៏ដូចជារក្សាការងារបច្ចុប្បន្នផងដែរ។

ក្រសួងអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ កំពុងវិនិយោគ ២៥លានអឺរ៉ូ (២៧លានដុល្លារ) នៅឆ្នាំនេះ ដើម្បីចាប់ផ្តើមកម្មវិធីនេះ។ ការផ្តល់មូលនិធិបន្ថែមទៀត គួរតែធ្វើឡើង ក្នុងឆ្នាំខាងមុខនេះ។

យោងតាមក្រសួងបានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាដ៏បង្ហូរឈាមប្រឆាំងនឹងអ៊ីស្រាអែល ដែលបានចាប់ផ្តើមដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងការវាយលុកយោធារយៈពេលជាច្រើនខែ ជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បាននាំឲ្យស្ថានភាពសេដ្ឋកិច្ច នៅក្នុងទឹកដីប៉ាឡេស្ទីន កាន់តែយ៉ាប់យ៉ឺនឡើង។

អត្ថបទដែលទាក់ទង

អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
2024/05/05 06:23:52 pm        1
រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm        1
Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/05 06:06:29 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am