អ៊ីរ៉ង់ និងប៉ាគីស្ថាន អំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខUN ចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល

2024/04/25 12:14:05 am        495

អ៊ីរ៉ង់ និងប៉ាគីស្ថាន បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដើម្បីចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល ដោយនិយាយថាប្រទេសនេះ បាន «ខុសច្បាប់» កំណត់គោលដៅទៅលើប្រទេសជិតខាង និងកន្លែងការទូតបរទេស។

សេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសរបស់ប្រទេសប៉ាគីស្ថាន បានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះ ដោយប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) នៅពេលមានភាពតានតឹងកាន់តែខ្លាំង នៅមជ្ឈិមបូព៌ា។

កាលពីថ្ងៃសុក្រកន្លងទៅ ការផ្ទុះនោះ ត្រូវបានគេឮនៅខាងលើទីក្រុង Isfahan របស់អ៊ីរ៉ង់ ជាអ្វីដែលប្រភពបាននិយាយថា ជាការវាយប្រហាររបស់អ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ បាននិយាយសម្រាលចំពោះឧប្បត្តិហេតុនេះ ហើយបានអះអាងថា ខ្លួនមិនមានផែនការសម្រាប់ការសងសឹកនោះទេ។

អ៊ីរ៉ង់ និងប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេថា៖« ដោយទទួលស្គាល់ថា ទង្វើគ្មានការទទួលខុសត្រូវរបស់កងកម្លាំងរបបអ៊ីស្រាអែល គឺជាការកើនឡើងភាពតានតឹងដ៏ធំមួយ នៅក្នុងតំបន់ដែលមានការប្រែប្រួលរួចហើយ ភាគីទាំងពីរ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទប់ស្កាត់របបអ៊ីស្រាអែលពីការផ្សងព្រេងក្នុងតំបន់នេះ និងអំពើខុសច្បាប់វាយប្រហារប្រទេសជិតខាងរបស់ខ្លួន»។ 

ប្រទេសជិតខាងមូស្លីម អ៊ីរ៉ង់ និងប៉ាគីស្ថាន កំពុងស្វែងរកការកែលម្អទំនាក់ទំនង បន្ទាប់ពីការវាយប្រហារដោយយោធាសងសឹកគ្នាដែលមិនធ្លាប់មានពីមុនមក ក្នុងឆ្នាំនេះ។

លោករ៉េស៊ី ដែលបានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន ហើយបានធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា នៅ ថ្ងៃពុធនេះ បានប្តេជ្ញាថា នឹងជំរុញពាណិជ្ជកម្មរវាងអ៊ីរ៉ង់ និងប៉ាគីស្ថានដល់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm