សមាជិកសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មកាធិការអចិន្រ្តៃ AFPPD ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម

2024/04/25 12:22:14 am        66

ភ្នំពេញ ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានចូលរូមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃ ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម ក្រោមមូលបទ ICPD30: គ្មាននណារម្នាក់ដែលត្រូវទុកចោលនៅពេលវ័យចំណាស់នោះឡើយ ដែល ត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2024។ កិច្ចប្រជុំនេះរៀបចំឡើងដោយវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) សមាគមអភិវឌ្ឍន៍ប្រជាជនអាស៊ី (APDA) និងសហព័ន្ធសមាជិកសភាជប៉ុនសម្រាប់ប្រជាជន (JPFP) ដោយមានការគាំទ្រពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) តាមរយៈមូលនិធិ Japan Trust Funds (JTF)។ 

កិច្ចប្រជុំនេះមានការចូលរួមពីសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន និងបណ្ឌិតសភា ដើម្បីចែករំលែក និងពិភាក្សាអំពីការអនុវត្តល្អក្នុងគោលនយោបាយ ច្បាប់ និងកម្មវិធីនានាក្នុងគោលបំណងសម្រេចបាននូវភាពចាស់ជរាសកម្ម និងមានសុខភាពល្អ។ កិច្ចប្រជុំផ្តោផ្តោតលើគោលនយោបាយ ប្រព័ន្ធ និងសេវាកម្មដែលអាចពង្រឹងបាន ទាក់ទងនឹងភាពចាស់ រួមទាំងវិធីសាស្រ្តធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សចាស់ គោរពស្វ័យភាព សេចក្តីថ្លៃថ្នូរ និងជម្រើសរបស់មនុស្សចាស់ និងរបៀបចាត់វិធានការបង្ការជាដំណោះស្រាយរយៈពេលវែង តាមរយៈ វិធីសាស្រ្តវដ្តជីវិត ដែលរួមបញ្ចូលសមភាពយេនឌ័រ សង្គមប្រកបដោយបរិយាបន្ន និងសិទ្ធិមនុស្សជាស្នូល។ លើសពីនេះ កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការជួយដល់មនុស្សគ្រប់ជំនាន់ពេញមួយជីវិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍជាមូលដ្ឋាន ដែលជួបប្រទះដោយសារការកើនឡើងនៃមនុស្សចាស់យ៉ាងឆាប់រហ័ស និងការថយចុះនៃការមានកូន។

លោកជំទាវ ឡោក ខេង បានចែករំលែកអំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅកម្ពុជា ដោយរដ្ឋាភិបាល បាន ដាក់ ចេញ នូវ គោល នយោបាយ ជាតិ ស្តីពី មនុស្ស វ័យ ចំណាស់ ២០១៧-២០៣០ ដែល បាន កំណត់ អាទិភាព ចំនួន ៩  រួមមាន៖ ការធានាសន្តិសុខ ហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព របៀបរបបនៃការរស់ នៅ បរិស្ថាន អំណោយផល សមាគមមនុស្ស ចាស់ និងវ័យ ចាស់ សកម្ម ទំនាក់ទំនង អន្តរជំនាន់ ការរំលោភបំពាន នឹង អំពើហិង្សាលើមនុស្ស ចាស់ ស្ថានភាពមានអាសន្ន និង ការត្រៀម ខ្លួន របស់ ប្រជាជន វ័យ ក្មេង។ រាជរដ្ឋាភិបាល បាន បន្តការគិតគូរ យកចិត្តទុកដាក់ខ្ពស់ ដល់មនុស្ស វ័យចំណាស់  ជាពិសេស អ្នកដែលជាអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន តាមរយៈ ការផ្តល់ជូន នូវ របបសន្តិសុខសង្គម ទាំងលើ សោធននិវត្ត និងការថែទាំសុខភាព ហើយ ក៏ បាន និងកំពុង ពង្រីកបន្ថែម សម្រាប់ កម្មករ និយោជិតផ ងដែរ ។  

លើសពីនេះ កម្ពុជាមានយយន្តការ បន្ថែម រួមមាន សមាគម មនុស្ស ចាស់ និងសមាគម អតីតយុទ្ធជន ដែលជាយន្តការ សាមគ្គីភាព រវាង មនុស្សចាស់ ក៏ដូចជា អតីតយុទ្ធជន ក្នុងការ ជួយគាំទ្រ គ្នាទៅវិញទៅមក លើ ផ្នែក ស្មារតី និងផ្លូវចិត្ត ។  

ការគាំទ្រលើយន្តការ សមាគមខាង លើ រួមមាន៖  ក្រសួងស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោម ជាតិ  កាកបាទក្រហម កម្ពុជា និង សប្បុរសជន ក្នុង និងក្រៅស្រុកនានាផងដែរ។  

ក្នុងតួនាទីជាសមាជិកសភា 

ត្រូវពង្រីកយន្តការផ្សព្វផ្សាយ និង បញ្រ្ជាបការយល់ដឹងអំពីវិធានការ បង្ការ និងការ ថែទាំ ជំងឺមិនឆ្លង ក្នុងចំណោម មនុស្សវ័យចំណាស់ ដែល ត្រូវ ធ្វើជាមួយ មនុស្ស ចាស់ និងអ្នក មើលថែទាំ ។ 

សមាជិក សភា រួមទាំង មន្រ្តី ក្រុម ប្រឹក្សា ថ្នាក់ ក្រោមជាតិ ត្រូវ គិតគូរ លើការ រៀប ចំ ព្រឹត្តិការណ៍ សាធារណៈ នានា ដើម្បី លើកទឹកចិត្ត និង ជំរុញ សកម្មភាព សហគមន៍ របស់ ប្រជាជន វ័យ ចាស់ ដើម្បីចៀ ស វាង ភាព ឯកា និង បញ្ហា ផ្លូវចិត្ត ។ លើសពីនេះទៅទៀត សភាកម្ពុជាត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាពីការអនុវត្តល្អរបស់សភានៃប្រទេសនានាក្នុងតំបន់ ដើម្បីទទួលបានព័ត៌មាននិងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងកាអភិវឌ្ឍ និងលើកកម្ពស់សុខមាលភាពមនុស្សចាស់ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ដោយ ៖ ដារ៉ា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        133
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm