អាល្លឺម៉ង់នឹងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការឡើងវិញជាមួយទីភ្នាក់ងារ UNRWA ប៉ាឡេស្ទីន

2024/04/24 06:58:00 pm        38

ក្រសួងការបរទេស និងអភិវឌ្ឍន៍របស់អាល្លឺម៉ង់ នៅថ្ងៃពុធ (២៤ មេសា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការឡើងវិញជាមួយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្កាហ្សា។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញរបស់អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna ចំពោះសមត្ថភាពរបស់ UNRWA ក្នុងការធានាឲ្យបាននូវអព្យាក្រឹតភាព និងឆ្លើយតបទៅនឹងការបំពានណាមួយ បន្ទាប់ពីមានការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថា បុគ្គលិករបស់ខ្លួនចំនួន ១២នាក់ បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

ការត្រួតពិនិត្យដែលដឹកនាំដោយលោកស្រី Colonna អំពីអព្យាក្រឹតភាពរបស់ទីភ្នាក់ងារនេះ កាលពីថ្ងៃចន្ទ (ទី២២ ខែមេសា) បានសន្និដ្ឋានថា អ៊ីស្រាអែលមិនទាន់មានភស្តុតាងគាំទ្រដល់ការចោទប្រកាន់របស់ខ្លួនដែលថា បុគ្គលិក UNRWA រាប់រយនាក់ ជាភ្នាក់ងារសម្ងាត់ក្នុងក្រុមភេរវករ នៅតំបន់ហ្កាហ្សា។

ជាមួយគ្នានេះ ក្រសួងអាល្លឺម៉ង់បានជំរុញឲ្យ UNRWA អនុវត្តឲ្យបានឆាប់រហ័សនូវអនុសាសន៍របស់របាយការណ៍ ដែលរួមមានទាំងការពង្រឹងមុខងារសវនកម្មផ្ទៃក្នុងរបស់ខ្លួន និងការកែលម្អការត្រួតពិនិត្យផ្នែកខាងក្រៅនៃការគ្រប់គ្រងគម្រោង។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបានលើកឡើងថា៖ «ដើម្បីគាំទ្រដល់កំណែទម្រង់ទាំងនេះ រដ្ឋាភិបាលអាល្លឺម៉ង់នឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ UNRWA នៅតំបន់ហ្កាហ្សា ក្នុងពេលឆាប់ៗនេះ ដូចដែលប្រទេសអូស្ត្រាលី កាណាដា ស៊ុយអែត និងជប៉ុន ក្នុងចំណោមប្រទេសផ្សេងទៀត បានធ្វើរួចហើយ»៕

អត្ថបទដែលទាក់ទង

លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm        1
ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm        1
ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា

2024/05/06 05:08:03 pm
​លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm
​ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm
​ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm
​ក្រុមហាម៉ាស ថ្កោលទោសលោក ណេតាន់យ៉ាហ៊ូចំពោះការបិទទូរទស្សន៍ Al Jazeera
2024/05/06 04:35:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am