សប្បុរសជន៩ស្ថាប័នផ្សេងគ្នាបានចូលរួមបរិច្ចាគថវិកាក្នុងឱកាសទិវា៨ឧសភា

2024/04/25 02:39:19 am        136

ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មានសប្បុរសជន៩ស្ថាប័នផ្សេងគ្នា បានអញ្ជើញចូលរួមបរិច្ចាគថវិកាក្នុងឱកាស ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្តាល។

សប្បុរសជនដែលចូលរួមបរិច្ចាគរួមមាន៖ ទី១ក្រុមហ៊ុន ម៉ែន សារុន បានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារអាម៉េរិក), ទី២លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP ឧបត្ថម្ភថវិកា ៩៩៩.៩៩៩ ដុល្លារអាម៉េរិក, ទី៣ ឯកឧត្តម ឈិត សុខុន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៨.០០០.០០០រៀល (ប្រាំបីលានរៀល) ទី៤ ឯកឧត្តមបណ្ឌិត លី ឆេង ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារអាម៉េរិក) ទី៥ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល ឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ទី៦លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០រៀល(ប្រាំបីរយលានរៀល)ទី៧ក្រសួងព័ត៌មាន ដឹកនាំដោយលោកជំទាវ ទុយ សិរីរតនះ នេត្រ ភ័ត្រ្តា និងប្រតិភូភរិយាឥស្សរ ជនថ្នាក់ដឹកនាំអមដំណើរ សរុបចំនួន៣២លានរៀល និង៣២០០ដុល្លារ, ទី៨ ធានាគារកម្ពុជាសាធារណះ ឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារអាម៉េរិក) និងទី៩ក្រុមសិក្ខាម នៃវគ្គបណ្តុះបណ្តាលមន្រ្តី កាកបាទក្រហមកម្ពុជា ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាល បានឧបត្ថមថវិកាចំនួន ៨៤៩ ដុល្លារអាម៉េរិក និង ២,៩៤២,០០0 រៀល។

ក្នុងឱកាសនេះលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំង៨ក្រុមខាងលើ ដែលបានចូលរួមបរិចា្ចគថវិកា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៤នេះ សម្រាប់កាកបាទក្រហមកម្ពុជា បានបន្តសកម្មភាពមនុស្សធម៌ទៅមុខទៀត។

លោកជំទាវអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា សម្រាប់ការកៀងគររកជំនួយឧបត្ថមទិវា៨ឧសភាឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ថវិកាដែលទទួលបានពីសប្បុរសជន បានចំនួនជាង៥លានដុល្លារ អាម៉េរិកហើយ។ លោកជំទាវបន្តថាជំនួយដែលបានមកពីសប្បុរសធម៌ទាំងនេះ គឺបាកបាទក្រហមកម្ពុជា យកទៅជួយដល់អង្កការកុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងគ្រោះធម្មជាតិផ្សេងៗទៀត។ ជាក់ស្តែងដូចជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺក្រុមកាងារកាកបាទក្រហមកម្ពុជា បាននាំយកអំណោយ និងថវិកាចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅតាម អង្កការ សមាគម មួយចំនួន ដែលត្រូវការជំនួយជាចាំបាច់។

ក្នុងឱកាសនោះសប្បុរជនទាំង៩ស្ថាប័នខាងលើ ពិតជាមានក្តីរំភើបសប្បាយរីករាយ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមការងារបានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា៨ឧសភា២០២៤នេះ ទុកជាជំនួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត៕​

អត្ថបទៈ សំ ងីម​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm