Prabowo ប្តេជ្ញាប្រឹងប្រែង ដើម្បីប្រជាជនឥណ្ឌូនេស៊ីគ្រប់រូប និងជំរុញឲ្យរួបរួមគ្នា ក្នុងចំណោមឥស្សរជននយោបាយ

2024/04/25 03:48:59 am        381

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃពុធ (២៤ មេសា) នេះ បានប្តេជ្ញាថា លោកនឹងប្រឹងប្រែងដើម្បីប្រជាជនឥណ្ឌូនេស៊ីគ្រប់រូប និងបានអំពាវនាវឲ្យមានឯកភាពជាតិក្នុងចំណោមឥស្សរជននយោបាយ ដើម្បីដឹកនាំប្រទេសឆ្ពោះទៅមុខ ខណៈដែលលោកព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួន នៅសភា មុនពេលចូលកាន់តំណែង ក្នុងខែតុលា។

អំឡុងពេលថ្លែងនៅឯពិធីមួយដែលរូបលោកត្រូវបានបញ្ជាក់ថា ជាអ្នកឈ្នះការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈនោះ លោក Prabowo ដែលទទួលបានជ័យជម្នះជាមួយសំឡេងដ៏ច្រើន បាននិយាយថា លោកកំពុងជជែកជាមួយឥស្សរជនក្នុងប្រទេស ហើយវាជារឿងសំខាន់សម្រាប់គណបក្សនានា ក្នុងការធ្វើការរួមគ្នាដើម្បីផលប្រយោជន៍រួម។

លោក Prabowo ដែលត្រូវបានគាំទ្រយ៉ាងស្ងាត់ស្ងៀមពីសំណាក់ប្រធានាធិបតីក្នុងតំណែង លោក Joko Widodo កំពុងស្វែងរកការពង្រីកសម្ព័ន្ធភាពរបស់លោក នៅក្នុងសភាថ្មី ហើយកំពុងពិភាក្សាជាមួយគណបក្សដែលគាំទ្រគូប្រជែងការបោះឆ្នោត។

លោក Prabowo បាននិយាយថា៖ «ខ្ញុំនឹងបង្ហាញឲ្យឃើញថា ខ្ញុំនឹងប្រឹងប្រែងដើម្បីប្រជាជនឥណ្ឌូនេស៊ីគ្រប់រូប ក្នុងនោះរួមទាំងអ្នកដែលមិនបានបោះឆ្នោតឲ្យខ្ញុំផងដែរ។ ប្រសិនបើឥណ្ឌូនេស៊ីចង់បន្តរស់រាន ពោលគឺក្លាយជាប្រទេសរីកចម្រើននោះ ឥស្សរជនទាំងអស់ត្រូវតែធ្វើការជាមួយគ្នា។ ប្រសិនបើយើងក្លាហានទុកការយល់ឃើញខុសគ្នាមួយឡែក កុំបណ្ដាយឲ្យអារម្មណ៍គ្រប់គ្រងយើង និងស្រឡាញ់ជាតិរបស់យើងនោះ យើងនឹងលះបង់ជាមួយគ្នាដើម្បីប្រជាជនរបស់យើង»។

សូមបញ្ជាក់ថា ការអះអាងពីជ័យជម្នះនេះត្រូវបានធ្វើឡើង ២ថ្ងៃបន្ទាប់ពីតុលាការធម្មនុញ្ញ បានច្រានចោលការតវ៉ាជំទាស់ពីបេក្ខជនចាញ់ឆ្នោត ២រូប ដែលស្វែងរកឲ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ និងការដកសិទ្ធិលោក Prabowo និងមិត្តរួមតំណែងរបស់លោក ដែលនេះមានន័យថា ជម្លោះការបោះឆ្នោតគ្រប់យ៉ាង ត្រូវបានបញ្ចប់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm