ក្រុមហ៊ុនTikTokនឹងតតាំងច្បាប់ហាមប្រាមរបស់អាមេរិកតាមផ្លូវតុលាការ

2024/04/25 03:19:27 pm        438

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok បានប្តេជ្ញាកាលពីថ្ងៃពុធ ២៤ មេសា ថានឹងតតាំងនៅក្នុងតុលាការដើម្បីលុបចោលច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបានចុះហត្ថលេខារួចដែលអាចឃើញកម្មវិធីដ៏ពេញនិយមមួយនេះត្រូវបានហាមប្រាមដោយសារតែការចោទប្រកាន់ថាបណ្ដាញសង្គមមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ច្បាប់នេះទុកពេលឱ្យក្រុមហ៊ុនTikTok ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ពុំនោះត្រូវបិទទីផ្សារនៅសហរដ្ឋអាមេរិក។

ក្រុមមន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀត បានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ អនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលទិន្នន័យ និងចារកម្មលើអ្នកប្រើប្រាស់។ បណ្ដាញសង្គមកម្សាន្តបង្ហោះវីដេអូខ្លីៗដ៏ល្បីល្បាញមួយនេះមានអ្នកប្រើប្រាស់ជាង១៧០លាននាក់នៅក្នុងសហរដ្ឋអាមេរិកតែមួយគត់ ដែលភាគច្រើនជាយុវជនក្មេងៗ។

ក្រុមអ្នករិះគន់និយាយថា បណ្ដាញសង្គមដ៏ធំ TikTok ក៏ជាផ្លូវសម្រាប់ផ្សព្វផ្សាយការឃោសនាដែរ។ ប្រទេសចិន និងក្រុមហ៊ុន បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងទាំងនេះ។

លោក ចូវ ស៊ីឈូ (Shou Zi Chew) អគ្គនាយកបណ្ដាញសង្គម TikTok បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ TikTok ភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់នេះថា កុំធ្វើឲ្យមានកំហុស នេះគឺជាការហាមប្រាម។នេះគឺជាការហាមប្រាមនៅលើ TikTok និងការហាមប្រាមលើអ្នក និងសំឡេងរបស់អ្នក ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុននេះ នឹងបន្តធ្វើប្រតិបត្តិការជាក្រុមហ៊ុនកំពុងប្រឈមការរឹតត្បិត។

លោកឈូ បានហៅចំណាត់ការនេះថាជារឿង ហួសចិត្ត ដោយសារសេរីភាពនៃការបញ្ចេញមតិនៅលើ TikTok ឆ្លុះបញ្ចាំងពីតម្លៃអាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាសញ្ញានៃសេរីភាព។

សេចក្ដីពង្រាងច្បាប់ដែលអាចបង្កឱ្យមានជំហានដ៏កម្រនៃការរារាំងក្រុមហ៊ុនមួយពីប្រតិបត្តិការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានឆ្លងកាត់ព្រឹទ្ធសភាដោយការបោះឆ្នោតគាំទ្រសំឡេង ៧៩ទល់នឹង១៨ បីថ្ងៃបន្ទាប់ពីបានបើកផ្លូវនៅសភា ដោយមានការគាំទ្រយ៉ាងខ្លាំងពីគណបក្សទាំង២៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm