លោក Biden ចុះហត្ថលេខា លើពង្រាងច្បាប់ឲ្យក្លាយជាច្បាប់ហាមប្រាមវត្តមានបណ្ដាញសង្គម TikTokនៅទឹកដីអាមេរិក

2024/04/25 04:41:38 pm        427

លោកប្រធានាធិបតី Joe Biden បានចុះត្ថេលេខាលើកញ្ចប់ជំនួយបរទេស ដែលរួមទាំងសេចក្ដីពង្រាងច្បាប់ មួយដែលនឹងហាមប្រាមវត្តមានបណ្ដាញសង្គម TikTok ក្នុងទឹកដីអាមេរិក ប្រសិនបើក្រុមហ៊ុន មេ ByteDance មានមូលដ្ឋាននៅក្នុងប្រទេសចិន មិនព្រមលក់ appនេះនៅក្នុងរយៈពេលមួយឆ្នាំ ។

ពេលនេះ ពង្រាងច្បាប់ហាមប្រាម ឬត្រូវលក់ឲ្យអាមេរិក បានក្លាយជាច្បាប់ពេញលេញហើយ ដែលជាពេលវេលាដ៏តានតឹងសម្រាប់ក្រុមហ៊ុន ByteDance ត្រូវសម្រេចចិត្ត។ ដំបូងឡើយ ក្រុមហ៊ុននេះមានរយៈពេល៩ខែដើម្បីបង្កើតកិច្ចព្រមព្រៀងមួយ ទោះបីជាលោកប្រធានាធិបតី អាចបន្ថែមពេលវេលា៣ខែទៀត ប្រសិនបើលោកមើលឃើញថាករណីនេះមានភាពរីកចម្រើនហើយនោះក៏ដោយ។

ស្របពេលទើបតែថ្មីៗនេះ ច្បាប់នេះទំនងជាប់គាំងនៅក្នុងព្រឹទ្ធសភា បន្ទាប់ពីត្រូវបានអនុម័តនៅក្នុងសភា សម្ពាធនយោបាយបានជួយបញ្ជូនពង្រាងច្បាប់នោះទៅកាន់តុរបស់លោក Biden ។

ពង្រាងច្បាប់របស់សភាស្ដីពីការហាមប្រាមការប្រើប្រាស់បណ្ដាញសង្គម TikTok ដែលបានបន្ថែមពេលវេលាសម្រាប់ការដកខ្លួនចេញពីក្រុមហ៊ុនមេ របស់ចិនរយៈពេល៦ខែ ដែលត្រូវបានអនុញ្ញាតនៅក្នុងវគ្គមុន ក៏មានការអនុម័តលើកញ្ចប់ជំនួយបរទេសដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ដែលបង្ខំឱ្យព្រឹទ្ធសភាពិចារណាវិធានការរួមគ្នាប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លោក អាឡិច ហូរ៉េក (Alex Haurek) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនគ្រោងប្រឈមនឹងច្បាប់នៅក្នុងតុលាការ ដែលទីបំផុតអាចពន្យារពេលវេលា ប្រសិនបើតុលាការផ្ដល់ពេលបន្ថែមក្នុងការអនុវត្តដោយរង់ចាំដំណោះស្រាយ។ បញ្ហានេះ ក៏នៅតែមានសំណួរអំពីរបៀបដែលប្រទេសចិននឹងឆ្លើយតប និងថាតើចិននឹងអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance លក់App TikTok ដែរឬទេ ហើយសំខាន់បំផុតនោះ គឺដំណោះស្រាយរបស់ខ្លួន ដែលចង់រក្សាអ្នកប្រើប្រាស់ឱ្យត្រលប់មកប្រើ app នេះវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm