ចិន ស្ដីបន្ទោសជំនួយយោធាអាមេរិកឲ្យតៃវ៉ាន់ ដោយលើកឡើងថា កោះនេះកំពុងដើរចូលក្នុងគ្រោះថ្នាក់

2024/04/25 04:45:22 pm        391

កាលពីថ្ងៃពុធទី២៤មេសា សប្ដាហ៍នេះ ប្រទេសចិន បានស្ដីបន្ទោសកញ្ចប់ជំនួយយោធាចុងក្រោយរបស់សហរដ្ឋអាមេរិក ជួយដល់កោះតៃវ៉ាន់ ដោយនិយាយថាមូលនិធិនេះកំពុងរុញកោះស្វ័យគ្រប់គ្រងមួយនេះឲ្យធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ។

ព្រឹទ្ធសភាអាមេរិក កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តសំណើសេចក្ដីព្រាងច្បាប់ទំហំទឹកប្រាក់៩៥ពាន់លានដុល្លារលើជំនួយបទេសសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ បន្ទាប់ពីការពន្យារពេលជាច្រើនខែនៅក្នុងសភា និងការជជែកដេញដោលដ៏ចម្រូងចម្រាសជុំវិញថាតើសហរដ្ឋអាមេរិក នឹងគួរតែចូលខ្លួនពាក់ព័ន្ធយ៉ាងណាក្នុងសង្រ្គាមរបរទេស ។ ប្រទេសចិន អះអាងថា កោះតៃវ៉ាន់ទាំងមូល គឺជាដែនដីរបស់ខ្លួន និងបានគំរាមក្រសោបយកកោះនេះ ដោយប្រើកម្លាំងក្នុងករណីចាំបាច់ណាមួយ។

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនដីគោក បាននិយាយថា ជំនួយនេះ រំលោភយ៉ាងខ្លាំង លើការតាំងចិត្តរបស់អាមេរិក ចំពោះប្រទេសចិន និងបានផ្ញើសារខុសទៅកាន់កងកម្លាំងកំពុងព្យាយាមផ្ដាច់ខ្លួនដោយឯករាជ្យរបស់កោះតៃវ៉ាន់ ។

លោក ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យខាងលើនេះ បានបន្ថែមថា គណបក្សប្រជាធិបតេយ្យជឿនលឿនគាំទ្រករាជ្យកាន់អំណាចរបស់កោះតៃវ៉ាន់ ដែលបានឈ្នះការបោះឆ្នោត លើកទី៣សម្រាប់អាណត្តិ៤ឆ្នាំ ក្នុងការជ្រើសរើសមេដឹកនាំកោះកាលពីខែមករា ឆ្នាំ២០២៤នេះ កំពុងមានព្យាយាមក្លាយជាឈ្នាន់សម្រាប់កម្លាំងខាងក្រៅក្នុងការប្រើប្រាស់កោះតៃវ៉ាន់ទប់ទល់ចិន ដែលរុញកោះមួយនេះ ធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ មេដឹកនាំកោះនេះ លោក ឡៃ ឆឹង-ទ (Lai Ching-te) បានប្រាប់ គណៈប្រតិភូសភាអាមេរិក ដែលទៅទស្សនកិច្ចកោះនេះថា ជំនួយនេះនឹងពង្រឹងកម្លាំងទប់ទល់ប្រឆាំងនឹងសម្ពាធ នៅក្នុងខ្សែសង្វាក់សម្ព័ន្ធមិត្តប៉ាស៊ីហ្វិកខាងលិច និងជួយធានាសន្តិភាព និងស្ថិរភាពទូទាំងច្រកសមុទ្រតៃវ៉ាន់ និងពង្រឹងភាពជឿជាក់នៅក្នុងតំបន់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm