លោក Blinken ប្រាប់ចិនឱ្យគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ខណៈទំនាក់ទំនងដុនដាបខ្លាំង

2024/04/25 04:51:40 pm        369

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកត្រូវតែ បង្ហាញពីការខ្វែងគំនិតគ្នារបស់យើង ខណៈលោកបានចាប់ផ្តើមកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសចិន ជាមួយនឹងការគំរាមកំហែងនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផ្តោតលើទីក្រុងប៉េកាំង ជុំវិញការគាំទ្ររបស់ខ្លួនចំពោះសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលកំពុងគ្របដណ្ដប់លើដំណើរទស្សនកិច្ចរបស់លោក។

លោកបានប្រាប់លេខាគណបក្សសៀងហៃលោក ជិន ជីនីង (Chen Jining) នៅថ្ងៃព្រហស្បតិ៍ទី២៥មេសាសប្ដាហ៍នេះ បន្ទាប់ពីចូលរួមទស្សនាការប្រកួតកីឡាបាល់បោះកាលពីយប់ថ្ងៃពុធ ថា យើងមានកាតព្វកិច្ចសម្រាប់ប្រជាជនរបស់យើង ហើយក៏ពិតជាកាតព្វកិច្ចចំពោះពិភពលោកដែរ ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំងពីររបស់យើងប្រកបដោយការទទួលខុសត្រូវ ។

ស្របពេលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប្រេះឆាខ្លាំង ជុំវិញបញ្ហាបធំៗជាច្រើន ប្រមុខការទូតសហរដ្ឋអាមេរិក លោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដោយជាដំបូង ផ្តោតលើសារៈសំខាន់នៃការចូលរួមដោយផ្ទាល់។ លោកបានលើកឡើងថា នេះគឺជារឿងចាំបាច់សម្រាប់ដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់ប្រជាជនមកពីប្រទេសទាំងពីរ និងពិភពលោក។

នៅទីក្រុងប៉េកាំង ក្រុមមន្ត្រីចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Blinken គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រទេសទាំងពីរដើម្បីរក្សាការសន្ទនា គ្រប់គ្រងការខ្វែងគំនិតគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបង្កើនការសម្របសម្រួលក្នុងកិច្ចការអន្តរជាតិ។

ដំណើរទស្សនកិច្ចរបស់អ្នកការទូតអាមេរិកជាន់ខ្ពស់រូបនេះ ធ្វើឡើងស្របពេលមានភាពតានតឹង កាន់តែខ្លាំងរវាងគ្នានឹងគ្នា ខណៈរដូវបោះឆ្នោតអាមេរិកដ៏ក្ដៅគគុកបានសាកល្បងស្ថិរភាពក្នុងទំនាក់ទំនងដែលសម្របសម្រួលដោយលោកប្រធានាធិបតីXi និងលោក Joe Biden កាលពីឆ្នាំមុន។ មេដឹកនាំសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានស្តីបន្ទោសទីក្រុងប៉េកាំងថាជា មនុស្សគួរឲ្យខ្លាច ដោយបានប្តេជ្ញាថានឹងដំឡើងពន្ធបន្ថែមទៀតលើប្រទេសចិន និងបានបើកការស៊ើបអង្កេតលើឧស្សាហកម្មនាវារបស់ប្រទេសអាស៊ីមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm