ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា

2024/04/25 04:59:41 pm        334

អ្នកតំណាងមកពីក្រុមពលរដ្ឋជប៉ុន កាលពីថ្ងៃពុធ (២៤ មេសា) បានដាក់ញត្តិដែលមានជាង ១៨០.០០០ ហត្ថលេខាពីប្រជាពលរដ្ឋក្នុងតំបន់ទៅរដ្ឋាភិបាលជប៉ុន ដោយជំរុញឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចូលទៅលក្នុងមហាសមុទ្រ។

លោក ហៃជិមី ម៉ាត់ស៊ូគុបុ (Hajime Matsukubo) អគ្គលេខាធិការនៃមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែររបស់ប្រជាពលរដ្ឋ ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសជប៉ុន បានបញ្ជូនហត្ថលេខាពលរដ្ឋចំនួន ១៨៤.៧១២ នាក់ជូនតំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅក្នុងទីក្រុង តូក្យូ។

ដោយសង្កត់ធ្ងន់ថា វិធានការត្រឹមត្រូវគឺបញ្ឈប់ការបង្ហូរទឹកសំណល់នោះភ្លាមៗ លោក ម៉ាសាស៊ិ ថានិ (Masashi Tani) អគ្គលេខាធិការសភាជប៉ុនប្រឆាំងគ្រាប់បែកអាតូមិក និងគ្រាប់បែកអ៊ីដ្រូសែន បានគូសបញ្ជាក់អំពីភាពពាក់ព័ន្ធជាសកលនៃបញ្ហានេះ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិភាក្សាយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ទោះបីជាមានការប្រឆាំងខឹងសម្បារទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រ បានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយទឹកសរុបប្រហែល ៣១.២០០ តោនត្រូវបានបញ្ចេញរួចមកហើយជាបួនដំណាក់កាលក្នុងឆ្នាំសារពើពន្ធ ២០២៣ រហូតដល់ខែមីនា ឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm