សម្ដេចធិបតីនាយករដ្ឋមន្រ្តីអះអាងថានឹងខិតខំធ្វើយ៉ាងលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជា

2024/04/25 05:30:47 pm        327

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល​នឹងខិត​ខំ​ធ្វើយ៉ាងណាលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជានាពេលខាងមុខនេះ តាមរយៈ​ផ្តល់​សេវា​ធ្វើ​រោគ​វិនិច្ឆ័យ និងធ្វើព្យាបាលជំងឺគ្រុនចាញ់​នេះ​នៅ​ក្នុង​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ដែល​ពិបាក​ទៅដ​ល់ និងគ្រប់មនុស្សទាំងអស់កុំថាឡើយជនជាតិដើមភាគតិច។

នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើក​កម្ពស់​សមធម៌​សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស» ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​លើក​ឡើង​ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយ និង​សូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធ ទិវា​គ្រុន​ចាញ់​ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃនេះ ដើម្បីជំរុញ និងលើក​ទឹក​ចិត្ត ​ដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃ​គូ​អភិវឌ្ឍ​រួមគ្នា​ពន្លឿន​ការ​អនុវត្ត​សកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការយុទ្ធសាស្ត្រជាតិ​ឱ្យសម្រេចបាន​ជោគជ័យ​សម្រាប់​ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេស​នៅក្នុ​ង​មហា​អនុ​តំបន់​មេគង្គ​គ្មាន​ជំងឺគ្រុនចាញ់នៅឆ្នាំ២០៣០។

សម្តេចធិបតីបាន លើកឡើងថាបើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយី​ដល់​អាយុ​ជីវិត​មនុស្ស​គ្រប់​ពេល និងបានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និង​សង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជាក៏ដោយ ក៏ប្រទេស​កម្ពុជា​បាន​និង​កំពុង​តែ​ដើរ​លើ​ផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រ ការសម្រេច​គោល​ដៅ​គ្មាន​ជំងឺ​គ្រុនចាញ់ តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួច​ផ្តើម​ដ៏​ថ្លៃ​ថ្លា​ប្រកប​ដោយ​បញ្ញាញាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុង​បរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាព​ទូទាំង​ប្រទេស​កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹម​ឆ្នាំ២០២៥នេះ តាមរយៈសមិទ្ធផលសំខាន់ៗ ដែលរា​ជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដោយ​ក្នុង​នោះ​រួម​មាន​ការ​ទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ គ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និង​ការ​បន្ត​ថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មក​ដល់​បច្ចុប្បន្ន​។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានអះអាងថា «ទន្ទឹមនឹងវឌ្ឍនភាព និង​សមិទ្ធផល​ជោគ​ជ័យ​ទាំង​នេះ ​យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេច គោលដៅ​ផែនការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ទាំង​ស្រុង​នៅ​ឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវ តែខិតខំរួមគ្នា​ដោះ​ស្រាយ​ និងបង្កើនល្បឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់​កាល​ទី២​ ឆ្នាំ២០២១-២០២៥ ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណី​ជំងឺ​គ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និង​ប្រជាជន​ចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូច​ៗ​ព្រម​ទាំង​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ប្រឈម​នឹង​ហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាព​សង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និង​បរិយាបន្ន»។

ក្នុងករណីនេះសម្តេចធិបតីបានបន្ថែមទៀតថាត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់​ដឹង​របស់​សាធារណ​ជនការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថាន​ស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែ​ក៏ជា សិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ។

នៅក្នុង​សារលិខិតនេះសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាសសម្តែងនូវការកោតសរសើរ និង​គាំទ្រយ៉ាងពេញទំហឹងដល់គ្រប់សកម្មភាពទាំងអស់ ដែលបាន​និង​កំពុង​អនុវត្ត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​កម្ពុជា​គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ និងពិភពលោកគ្មាន​ជំងឺ​គ្រុន​ចាញ់​ដើម្បី​លើក​កម្ពស់​សុខភាព​ និងសុខុមាលភាពប្រជាជន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ការ​លើក​កម្ពស់​សិទ្ធិមនុស្សនិងសមភាពយេនឌ័រ ដែលបានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នា​នោះដែរសម្តេចធិបតី ក៏បានថ្លែងអំណរគុណជាអនេកប្បការដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុង​និង​ក្រៅប្រទេស ដែលជាដៃគូអភិវឌ្ឍ និងដៃគូវិនិយោគរួមទាំងក្រសួងសុខាភិបាល មជ្ឈ​មណ្ឌ​លជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ត្រី​បុគ្គលិក​សុខាភិបាល ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងប្រជាជន​គ្រប់​រូប​ដែល​បាន​រួម​គ្នា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវជោគជ័យ​គួរ​ជាទីមោទនៈ​លើសកម្មភា​ព​ការងារ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់នេះផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm