មនុស្ស ៦ នាក់ស្លាប់នៅហ្វីលីពីន ដោយសារអាកាសធាតុក្ដៅខ្លាំង

2024/04/25 10:43:42 am        37

ក្រសួងសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃពុធ (២៣ មេសា) បាននិយាយថា ខ្លួនបានទទួលយ៉ាងហោចណាស់ ៣៤ ករណីនៃជំងឺទាក់ទងនឹងកម្ដៅ រួមទាំងការស្លាប់ចំនួន ៦ នាក់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំនេះ។ ឧបការីរងក្រសួងសុខាភិបាល DOH លោក អាល់ប៊ឺត ដូមីនហ្គោ (Albert Domingo) បាននិយាយថា «មូលហេតុនៃការស្លាប់ទាំងនោះនៅតែស្ថិតក្នុងការផ្ទៀងផ្ទាត់នៅឡើយ»។

ផ្នែកតូចៗចំនួន ១១ នៅក្នុងតំបន់ចំនួន ៥ រួមទាំងទីក្រុងរណប ម៉ានីល បានផ្អាកថ្នាក់រៀនផ្ទាល់កាលពីថ្ងៃពុធ បន្ទាប់ពីការព្រមានរបស់ការិយាល័យអាកាសធាតុរដ្ឋអំពីសន្ទស្សន៍កម្ដៅឈានដល់កម្រិត «គ្រោះថ្នាក់» លើសពី ៤២ អង្សាសេ។

ការិយាល័យនោះព្រមានថា ការប៉ះពាល់នឹងអាកាសធាតុដ៏ក្តៅនេះអាចបង្កឱ្យមានការរមួលក្រពើ (រមួលសាច់ដុំ) អស់កម្លាំងខ្លាំង និងអាចថប់ដង្ហើមសន្លប់ដោយសារកម្ដៅ ឬហៅថាជំងឺសុរិយរោគ។ កាលពីដើមខែ ការិយាល័យបានព្រមានអំពីសន្ទស្សន៍កម្ដៅខ្លាំងរហូតដល់ ៥១ អង្សាសេ នៅក្នុងតំបន់មួយចំនួននៅទូទាំងប្រជុំកោះនេះ ហើយបាននិយាយថាកម្ដៅដ៏ខ្លាំងក្លានឹងនៅតែបន្តកើនឡើងដល់ខែក្រោយ។

អាកាសធាតុដ៏ក្តៅគគុកបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសរៀនតាមអនឡាញ ដើម្បីការពារសិស្សជាពិសេសកុមារពីសន្ទស្សន៍កម្ដៅដ៏ខ្ពស់ដែលកំពុងវាយលុកប្រទេស។ ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានពីកម្ដៅខ្លាំង ការិយាល័យបានណែនាំសាធារណៈជនឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន៕

អត្ថបទដែលទាក់ទង

ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm        1
ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm        1
ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព

2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm
​ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm
​កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងដំណើរការ បន្ទាប់ពីទឹកជំនន់នៅឥណ្ឌូនេស៊ី បានសម្លាប់មនុស្ស ១៤នាក់
2024/05/04 03:50:35 pm
​តុលាការ ICC ព្រមានប្រឆាំងនឹងការគំរាមកំហែងនានា
2024/05/04 02:59:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am