សហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយដោយស្ងាត់ៗឱ្យអ៊ុយក្រែន

2024/04/25 05:46:23 pm        432

មន្ត្រីអាមេរិក មួយរូបបាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ដោយស្ងាត់ៗ សម្រាប់ប្រើប្រាស់ក្នុងសមរភូមិរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយមកទល់ពេលនេះអ៊ុយក្រែន បានប្រើប្រាស់វាពីរដងរួចមកហើយ។

មន្ត្រីអាមេរិករូបនោះបន្ថែមថា ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ត្រូវបានផ្ទុកនៅក្នុងកញ្ចប់ជំនួយយោធាចំនួន ៣០០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានអនុម័តកាលពីថ្ងៃទី១២ ខែមីនា ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបញ្ជូនទៅនោះទេ។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានបញ្ជាក់ថា «ចំនួនដ៏ច្រើន» នៃមីស៊ីលបែបនោះត្រូវបានបញ្ជូនទៅអ៊ុយក្រែន ហើយថា «អាមេរិកនឹងបញ្ជូនបន្ថែមទៀត»។ លោកបន្ថែមថា អ៊ុយក្រែនបានប្តេជ្ញាថានឹងប្រើអាវុធនេះតែនៅក្នុងអ៊ុយក្រែនប៉ុណ្ណោះ មិនប្រើនៅក្នុងប្រទេសរុស្ស៊ីទេ។

គោលគំនិតដែលថា តើត្រូវបញ្ជូនប្រព័ន្ធមីស៊ីលតាកទិច ATACMS ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រនេះឱ្យអ៊ុយក្រែន ឬអត់នោះ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលលោក បៃដិន អស់រយៈពេលជាច្រើនខែ។ ដំបូងឡើយ មន្ទីរបញ្ចកោណបានជំទាស់នឹងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនេះ ដោយបារម្ភថាការបាត់បង់មីស៊ីលពីឃ្លាំងស្តុករបស់អាមេរិក នឹងប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធារបស់ខ្លួន ហើយក៏មានការព្រួយបារម្ភផងដែរថា អ៊ុយក្រែននឹងប្រើប្រាស់មីស៊ីលទាំងនោះដើម្បីវាយប្រហារគោលដៅជ្រៅចូលក្នុងប្រទេសរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm