បេក្ខជនគណបក្សប្រឆាំងម៉ាសេដូនីខាងជើង នាំមុខការបោះឆ្នោតប្រធានាធិបតី

2024/04/25 10:54:33 am        46

បេក្ខជនប្រធានាធិបតីរបស់ប្រទេសម៉ាសេដូនីខាងជើង លោកស្រី ហ្គរដាណា ស៊ីលចាណូវស្កា ដាវកូវ៉ា(Gordana Siljanovska-Davkova) បាននាំមុខលើលោក ស្តេវ៉ូ ផេនដារ៉ូវស្គី(Stevo Pendarovski) ដែលជាអ្នកកាន់តំណែងបច្ចុប្បន្ន ដោយសន្លឹកឆ្នោតត្រូវបានរាប់ស្ទើរតែ ៧០% នៅការិយាល័យបោះឆ្នោត កាលពីថ្ងៃពុធ ទី២៤ ខែមេសា។

ទោះជាយ៉ាងណា គណបក្សទាំងពីរមានសំឡេងតិចជាង ៥០% ដែលត្រូវការដើម្បីទទួលជ័យជម្នះទាំងស្រុង។

លោកស្រី Siljanovska-Davkova នៃគណបក្សស្តាំនិយម ទទួលបានសំឡេង ៣៨,៧១% នៃសន្លឹកឆ្នោត ខណៈលោក Pendarovski គណបក្សប្រជាធិបតេយ្យសង្គម ទទួលបានសំឡេង ១៩,០២% នេះបើយោងតាមគណៈកម្មាធិការបោះឆ្នោតរដ្ឋ។ តួលេខនេះ នឹងមានការប្រកួតប្រជែងការបោះឆ្នោតជុំថ្មី រវាងបេក្ខជននាំមុខទាំងពីរ នៅថ្ងៃទី ៨ ខែឧសភា។

អ្នកគាំទ្រ លោកស្រី Siljanovska-Davkova បានអបអរនៅតាមផ្លូវនៃរដ្ឋធានី ស្កុបជេ(Skopje) ដោយគ្រវីទង់ជាតិ និងកាន់គប់ភ្លើង។

លោកស្រី Siljanovska-Davkova ខណៈលោកស្រីជួបជាមួយអ្នកគាំទ្រ បានបង្ហាញការភ្ញាក់ផ្អើលចំពោះការនាំមុខរបស់លោកស្រី។ ក្រុមអ្នកសង្កេតការណ៍មកពីអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់ បានរាយការណ៍ពីភាពមិនប្រក្រតីតិចតួច ដូចជាសកម្មជនផ្តល់ដំបូន្មានដល់អ្នកទាំងឡាយណាដែលមកដល់ការិយាល័យបោះឆ្នោតចំពោះនរណាដែលត្រូវបោះឆ្នោតឱ្យ។

បេក្ខភាពរបស់ប្រទេសម៉ាសេដូនីខាងជើង ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបត្រូវបានបំពេញប្រកបដោយសុទិដ្ឋិនិយមក្នុងឆ្នាំ ២០០៥។ ទោះជាយ៉ាងណា រយៈពេល១៩ ឆ្នាំមកនេះ ប្រទេសនេះមានភាពរីកចម្រើនតិចតួច ដោយសារមួយផ្នែកនៃការប្រឆាំងពីសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិក និងប្រទេសប៊ុលហ្គារី។

អត្ថបទដែលទាក់ទង

ក្រុមហាម៉ាស និងប្រធាន CIA នឹងជួបពិភាក្សា នៅទីក្រុងគែរស្តីពីបទឈប់បាញ់ហ្កាហ្សា
2024/05/04 02:35:54 pm        1
ក្រុមហ៊ួទីនៅយេម៉ែនអះអាងថា ពួកគេនឹងកំណត់គោលដៅនាវាដែលធ្វើដំណើរទៅកាន់កំពង់ផែនានារបស់អ៊ីស្រាអែល
2024/05/04 02:02:35 pm        1
ប្រទេសណាតូ អះអាងថា ខ្លួនអាចចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ី ប្រសិនបើលក្ខខណ្ឌ២ ត្រូវបានបំពេញ
2024/05/04 01:58:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហាម៉ាស និងប្រធាន CIA នឹងជួបពិភាក្សា នៅទីក្រុងគែរស្តីពីបទឈប់បាញ់ហ្កាហ្សា

2024/05/04 02:35:54 pm
​ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
2024/05/04 02:32:31 pm
​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យចេនឡា ទទួលបានការពិនិត្យសុខភាពប្រចាំឆ្នាំ
2024/05/04 02:21:05 pm
​ការប្រឡងជ្រើសរើសគ្រូបង្រៀននៅកំរិតអនុវិទ្យាល័យលើកទី១ បន្តមកដល់ថ្ងៃទី៣
2024/05/04 02:12:36 pm
​ក្រុមហ៊ួទីនៅយេម៉ែនអះអាងថា ពួកគេនឹងកំណត់គោលដៅនាវាដែលធ្វើដំណើរទៅកាន់កំពង់ផែនានារបស់អ៊ីស្រាអែល
2024/05/04 02:02:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am