ឥណ្ឌូនេស៊ី ប្រកាសជាផ្លូវការថា លោក Prabowo Subianto គឺជាប្រធានាធិបតីថ្មី

2024/04/25 11:23:04 am        47

គណៈកម្មាធិការរៀបចំការបោះឆ្នោតសកល (KPU) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ (២៤ មេសា) បានប្រកាសជាផ្លូវការម្ដងទៀតថា លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) គឺជាប្រធានាធិបតីថ្មីទីប្រាំបីរបស់ប្រទេសនេះ បន្ទាប់ពីការអំពាវនាវមិនបានសម្រេចរបស់បេក្ខជនប្រធានាធិបតីចាញ់ឆ្នោតពីររូបទាក់ទងនឹងជម្លោះលើការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ ដែលត្រូវបានច្រានចោលដោយតុលាការធម្មនុញ្ញ។

ប្រធានគណៈកម្មាធិការបោះឆ្នោត KPU លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បានប្រកាសថាលោក ប្រាបូវ៉ូ និងមិត្តរួមប្រកួតរបស់ខ្លួនគឺលោក ហ្គីប្រាន រ៉ាកាប៊ូមីង រ៉ាខា (Gibran Rakabuming Raka) ត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់រយៈពេលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ជាមួយនឹងសំឡេងឆ្នោតគាំទ្រប្រមាណ ៩៦ លាន ឬជិត ៥៩ ភាគរយនៃសម្លេងឆ្នោតសរុប។

លោក ប្រាបូវ៉ូ បានយកឈ្នះលើបេក្ខជនបោះឆ្នោត លោក អានីស បាស្វាដាន (Anies Baswedan) ដែលទទួលបានសំឡេងគាំទ្រជិត ៤១ លានសំឡេង ឬ ២៥ ភាគរយនៃការរាប់សរុប ខណៈបេក្ខជនបោះឆ្នោតមួយរូបទៀត លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបាន ២៧ លានសំឡេង ឬច្រើនជាង ១៦ ភាគរយ។

លោក ប្រាបូវ៉ូ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm        1
ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm        1
ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព

2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm
​ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm
​កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងដំណើរការ បន្ទាប់ពីទឹកជំនន់នៅឥណ្ឌូនេស៊ី បានសម្លាប់មនុស្ស ១៤នាក់
2024/05/04 03:50:35 pm
​តុលាការ ICC ព្រមានប្រឆាំងនឹងការគំរាមកំហែងនានា
2024/05/04 02:59:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am