អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ដោយបង្កឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅ

2024/04/25 06:44:17 pm        420

សេវាសន្តិសុខជាតិរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារឃ្លាំងស្តុកប្រេងរបស់រដ្ឋរុស្ស៊ីចំនួនពីរ នៅតំបន់Smolensk ភាគខាងលិចនៃប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីចារកម្មអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារដោយយានដ្រូន បានបំផ្លាញប្រេងឥន្ធនៈជាង ២៦.000 ម៉ែត្រគូប ពោលគឺតិចជាង ១លានហ្វីតគូប នៅឃ្លាំងដែលគ្រប់គ្រងដោយសាជីវកម្មថាមពល Rosneft របស់រុស្ស៊ី។

វីដេអូដែលមិនបានផ្ទៀងផ្ទាត់ដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅក្រាស់ឃ្មឹកដែលហុយចេញពីអ្វីដែលមើលទៅដូចជាធុងស្តុកប្រេងចំនួនពីរ នៅឯកន្លែងមួយដែលស្ថិតនៅភាគខាងលិចនៃទីក្រុងមូស្គូ ក្បែរព្រំដែនរបស់ប្រទេសនេះជាមួយបេឡារុស និងអ៊ុយក្រែន។

អភិបាលនៃតំបន់Smolensk នៃប្រទេសរុស្ស៊ី លោក Vasily Anothkin បានប្រកាសជាលើកដំបូងអំពីការវាយប្រហារនេះ នៅព្រឹកថ្ងៃពុធ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថា៖«តំបន់របស់លោក ត្រូវបានកំណត់គោលដៅម្តងទៀត ដោយការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន»។

លោក Anothkin បាននិយាយថា មិនមាននរណាម្នាក់រងរបួស នៅក្នុងការវាយប្រហារនោះទេ ប៉ុន្តែ «ភ្លើងបានឆាបឆេះហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។

លោកបានផ្តល់ព័ត៌មានបច្ចុប្បន្ន នៅល្ងាចថ្ងៃពុធ ដើម្បីបញ្ជាក់ថា ភ្លើងនោះ មិនបានរាលដាលទេ ដោយបង្ហាញថា មិនមានការគំរាមកំហែងពីអណ្តាតភ្លើងដែលរាលដាលហួសបរិវេណនោះទេ។

មន្ត្រីនៅក្នុងតំបន់ Voronezh និង Lipetsk នៃប្រទេសរុស្ស៊ី ភាគខាងត្បូងនៃទីក្រុង Smolensk ក៏បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនលើតំបន់ឧស្សាហកម្មផងដែរ។

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        2
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm