រដ្ឋបាលលោក Biden ពុំជឿជាក់ទាំងស្រុងថា អ៊ុយក្រែនអាចឈ្នះសង្រ្គាមរុស្ស៊ីទេ ទោះមានជំនួយថ្មីក៏ដោយ

2024/04/25 08:56:21 pm        278

ទោះបីជាពេលវេលា និងមូលធននយោបាយបានចំណាយលើជំនួយ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក៏ដោយ ក៏ក្រុមមន្ត្រីរដ្ឋបាលរបស់លោក Biden មួយចំនួនបង្ហាញមន្ទិលថា ជំនួយនេះមិនគ្រប់គ្រាន់សម្រាប់ឲ្យអ៊ុយក្រែនអាចឈ្នះសង្រ្គាមដែលមានអាយុកាលពីរឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ីនោះបានទេ ។

យោងតាមមន្ត្រីអាមេរិកបីរូបសុំមិនបញ្ចេញឈ្មោះ ស្ថានភាពក្នុងសមរភូមិ បានប្រែប្រួលច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មួយផ្នែកដោយសារតែអ៊ុយក្រែនមានអាវុធ និងគ្រាប់រំសេវតិច ខណៈសភាបានពិភាក្សាការផ្តល់ជំនួយបន្ថែមទៀត ។ក្នុងអំឡុងពេលនោះ អ៊ុយក្រែនបានតស៊ូរក្សាទឹកដីភាគខាងកើត បើទោះជារុស្ស៊ី មិនទាន់ដណ្ដើមបានភាគច្រើនក៏ដោយ។

រុស្ស៊ី នៅតែរមានកម្លាំងទ័ព និងសព្វាវុធបរិបូរណ៍ ហើយអ៊ុយក្រែននឹងត្រូវការពេលច្រើន អាចរាប់ខែ ឬរាប់ឆ្នាំ ដើម្បីវាយដណ្ដើមទឹកដីយកមកវិញពីកណ្ដាប់ដៃរបស់រុស្ស៊ី ។

ក្រុមមន្ត្រីអាមេរិក ក៏សួរសំណួរអំពីយុទ្ធសាស្ត្រ និងអាទិភាពផ្ទាល់របស់អ៊ុយក្រែនដែរ ជាពិសេសបន្ទាប់ពីការវាយលុករបស់ទីក្រុង Kyiv បានបរាជ័យ ។

ម្នាក់ក្នុងចំណោមមន្ត្រីទាំង៣រូបនោះបាននិយាយថា គោលដៅភ្លាមៗគឺបញ្ឈប់ការខាតបង់របស់អ៊ុយក្រែន និងជួយអ៊ុយក្រែន ឱ្យមានសន្ទុះឡើងវិញ និងបង្វែរជំនោរនៅលើសមរភូមិ។ បន្ទាប់ពីនោះ គោលដៅគឺជួយអ៊ុយក្រែន ចាប់ផ្តើមដណ្តើមយកទឹកដីរបស់ខ្លួនឡើងវិញ។

នៅឯវិមានកាពីតូល ក្រុមសមាជិកសភាក៏កំពុងបង្ហាញការព្រួយបារម្ភផងដែរអំពីថាតើអាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកបន្ថែមទៀតអាចនាំឱ្យអ៊ុយក្រែនយកឈ្នះរុស្ស៊ី ឬគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការវាយលុកជាបណ្តោះអាសន្ន ។ នោះគឺជាបញ្ហា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm