កូរ៉េខាងជើង អំពាវនាវឲ្យមានភក្តីភាពចំពោះលោក គីម ជុងអ៊ុន ក្នុងខួបកងទ័ព

2024/04/25 09:08:41 pm        230

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង កំពុងជំរុញឱ្យមានភក្ដីភាពចំពោះមេដឹកនាំ លោក គីម ជុងអ៊ុន ខណៈប្រទេសនេះប្រារព្ធខួបយោធាដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍នេះ។

លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ន ត្រូវបានគេនិយាយថាបានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េ នៅអតីតតំបន់ម៉ាន់ជូរីយ៉ា(Manchuria) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៣២។

សារព័ត៌មាន Rodong Sinmun របស់គណបក្សពលករ ដែលកំពុងកាន់អំណាច បានចេញវិចារណកថានៅទំព័រមុខ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឱ្យមានភក្តីភាពចំពោះ មេបញ្ជាការយោធាកំពូល គឺ លោក គីម ជុងអ៊ុន(Kim Jong Un)។

អត្ថបទនេះ បានបង្ហាញពីជំហរប្រឈមមុខដាក់គ្នាប្រឆាំងសហរដ្ឋអាមេរិកដោយនិយាយថា ប្រជាជន និងទាហានកូរ៉េខាងជើង កំពុងបំផ្លាញចក្រពត្តិនិយម។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានបញ្ជាក់លើភាពមនុស្សធម៌របស់ លោក គីម ផងដែរ។ ទូរទស្សន៍រដ្ឋ កំពុងចាក់ផ្សាយម្តងហើយម្តងទៀត នូវបទចម្រៀងថ្មីដែលសរសើរលោក Kim ថាជា «ឪពុកដែលមានមនុស្សធម៌»។

ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភអំពីសកម្មភាពនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។

កាលពីថ្ងៃច័ន្ទ ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់រ៉ុក្កែត ដែលពាក់ព័ន្ធនឹងអ្វីដែលគេហៅថា «គ្រាប់រ៉ុក្កែតធំអស្ចារ្យ»។ ក្រុមអ្នកសង្កេតការណ៍ និយាយថា ទីក្រុងព្យុងយ៉ាង អាចនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm