ផ្នូរធំរួមដ៏រន្ធត់នៅមន្ទីរពេទ្យតំបន់ហ្កាហ្សា ជំរុញឱ្យមានការសើបអង្កេតជាអន្តរជាតិ

2024/04/25 09:11:51 pm        267

ចំនួនដ៏ច្រើននៃស្ថាប័នអន្តរជាតិដែលកំពុងកើនឡើង បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យ ទៅលើផ្នូរធំរួម ដែលត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ នៅមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានវាយឆ្មក់ដោយកងទ័ពអ៊ីស្រាអែល កំពុងបង្ហាញពីការស្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់បន្ថែមទៀត ខណៈការវាយលុករបស់យោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធ មានរយៈពេលលើសពី ២០០ថ្ងៃ។

គិតត្រឹមថ្ងៃពុធម្សិលមិញនេះ មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានរកឃើញសាកសពជាង៣០០ នៅបរិវេណមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nasser នៅទីក្រុង Khan Younis ដែលកងទ័ពអ៊ីស្រាអែលកាន់កាប់រហូតដល់ថ្ងៃទី៧ ខែមេសា។

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមគ្រូពេទ្យបានរកឃើញសាកសពកាន់តែច្រើនបន្ថែមទៀតនៅក្នុងផ្នូរធំរួម នៅមន្ទីរពេទ្យ al-Shifa ទីក្រុងហ្កាហ្សា ដែលធ្លាប់ជាបរិវេណមន្ទីពេទ្យធំបំផុតនៅដែនដីនេះ។

កងកម្លាំងអ៊ីស្រាអែល បានធ្វើការហ៊ុមព័ទ្ធរយៈពេលពីរសប្តាហ៍ នៅមន្ទីពេទ្យ al-Shifa មុនពេលដកកងទ័ពចេញកាលពីថ្ងៃទី ១ ខែមេសា។ មន្ត្រីជាន់ខ្ពស់ អង្គការលើកលែងទោសអន្តរជាតិ លោកស្រី អ៊ីរីកា ហ្គូវ៉ារ៉ា រ៉ូសាស(Erika Guevara Rosas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ការរកឃើញដ៏រន្ធត់នៃផ្នូរធំរួមទាំងនេះ បញ្ជាក់ពីភាពបន្ទាន់នៃការធានាឱ្យមានដំណើរការចូលភ្លាមៗសម្រាប់អ្នកស៊ើបអង្កេតសិទ្ធិមនុស្ស រួមទាំងអ្នកជំនាញផ្នែកកោសល្យវិច្ច័យទៅកាន់តំបន់កាន់កាប់ហ្កាហ្សា ដើម្បីធានាថាភស្តុតាងត្រូវបានរក្សាទុក និងដើម្បីអនុវត្តការស៊ើបអង្កេតឯករាជ្យ និងតម្លាភាព ក្នុងគោលបំណងធានាបានការទទួលខុសត្រូវសម្រាប់ការបំពានណាមួយលើច្បាប់អន្តរជាតិ ។

យោធាអ៊ីស្រាអែល បានអះអាងថា អ្នកទាំងឡាយណាដែលពួកគេបានចាប់ខ្លួននិងសម្លាប់ គឺជាអ្នកប្រយុទ្ធរបស់ក្រុមសកម្មប្រយុទ្ធ។ ប៉ុន្តែ អ្នកសារព័ត៌មាន វេជ្ជបណ្ឌិត និងសាក្សីផ្សេងទៀតនិយាយថា ជនរងគ្រោះភាគច្រើន ជាជនស៊ីវិល ឬបុគ្គលិកថែទាំសុខភាព។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm