CDC រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីវិនិយោគដល់អ្នកពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងប៉ៃលិន

2024/04/25 02:19:53 pm        52

ខេត្តពោធិ៍សាត់៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា”CDC” បាន​សហការ​ជា​មួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ​ស្ដីពីការ​អនុវត្ត​ច្បាប់​ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​ពោធិ៍សាត់, កំពង់ឆ្នាំង, និងប៉ៃលិន ក្នុងគោលបំណង​ដំឡើង​កម្រិត​សមត្ថភាព​ជូន​ប្រតិបត្តិករ​ដែល​ជា​មន្ត្រី​ពាក់ព័ន្ធជុំវិញអនុគណៈកម្មាធិការវិនិយោគខេត្តទាំងបី។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយ​មាន​ការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម សួន សុផល អគ្គលេខាធិការ​រង​គណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ងួន ប៉ោសេង អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តពោធិ៍សាត់, និង ឯកឧត្តម សុខ ពិសី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ដោយ​មាន​ការ​អញ្ជើញចូលរួមពីភាគីពាក់ព័ន្ធមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តទាំងបី, និង​វិស័យ​ឯកជនសរុបចំនួន ៨០រូប។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ នៃ​គណៈអភិបាល​ខេត្ត​ទាំងបី​ដែល​បាន​ផ្តល់​ឱកាស​ជូន​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​អញ្ជើញ​មក​ទទួល​យក​ពុទ្ធិ ​និងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងកិច្ចការស្តីពីវិនិយោគ សំដៅត្រៀម​ខ្លួន​ប្រកប​ដោយ​បុរេសកម្ម​ក្នុង​ការផ្តល់កិច្ចសម្រួលវិនិយោគដោយប្រកាន់ខ្ជាប់នូវការផ្តល់សេវាឱ្យបានឆាប់រហ័ស. ទាន់​ពេលវេលា, និងមានប្រសិទ្ធភាព ដោយស្របតាមអភិក្រម "ពេលវេលាជាមាសប្រាក់ ប្រសិទ្ធ​ភាព​ជា​អាយុជីវិត" ជូនវិនិយោគិន និងធុរជន​ប្រើប្រាស់​សេវា​នានា​នៅ​តាម​បណ្តា​អនុ​គណៈកម្មាធិការ​វិនិយោគខេត្តទាំងបីនាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបាន​គូស​រំលេច​អំពី​ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាល​សម្ដេចទាំងពីរ​តែង​ឆ្លៀត​ពេល​វេលា​យ៉ាង​មមាញឹកទាំងពេលបំពេញការងារក្នុងប្រទេស និងពេលអញ្ជើញ​ចេញ​ទៅ​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស ដើម្បីជួបប្រាស្រ័យទាក់ទង និងទាក់ទាញវិនិយោគិន​មក​បណ្ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀតនៅកម្ពុជា សំដៅបង្កើតឱកាសការងារសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋ និង​បង្កើនរំហូរមូលធនដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ ឯកឧត្តម​បាន​បង្ហាញ​នូវជំនឿចិត្តយ៉ាងមុតមាំថាអង្គសិក្ខាសាលានឹងខិតខំត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញ និង​បំផុស​សំណួរដល់វាគ្មិន ព្រមទាំងព្យាយាម​ស្វ័យ​សិក្សា​ស្វែង​យល់​បន្ថែម​ពាក់​ព័ន្ធ​នឹង​កិច្ច​ការងារ​វិនិយោគ​នេះ​ដើម្បី​អនុវត្ត​នូវ​សិទ្ធិ​អំណាចដែល​ត្រូវ​បាន​ប្រគល់​ជូន​ប្រកប​ដោយ​ក្រម​សីលធម៌, មនសិការវិជ្ជាជីវៈ, និងស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនោះដែរ វាគ្មិនមក​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានធ្វើបទបង្ហាញលើប្រធានបទ (១) ច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការ​អនុវ​ត្ត​ច្បាប់​ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងនីតិវិធីពិនិត្យ​សំណើ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ច្បាប់​នៃគម្រោងវិនិយោគ, (២) ការជំរុញទាក់ទាញ និងការផ្ដល់កិច្ចសម្រួលវិនិយោគ, (៣) នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការផ្ដល់ការលើកទឹកចិត្ត និង (៤) ការត្រួតពិនិត្យ, តាមដានគម្រោងវិនិយោគ, និងផ្ដល់សេវាថែទាំវិនិយោគ។

គួរបញ្ជាក់ជូនផងដែរថា យោងអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២២ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមាន​សមត្ថកិច្ច​ក្នុង​ការ​ពិនិត្យ​សម្រេច​លើ​ការ​ចុះ​បញ្ជី, ផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និងការ​ដោះស្រាយ​វិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង ៥លាន​ដុល្លា​រ​អាម៉េរិកចុះ៕

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម
2024/05/04 08:21:21 pm        1
សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm        1
មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម

2024/05/04 08:21:21 pm
​សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm
​មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm
​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am